អ៊ីស្រាអែលប្រមូលផ្តុំកម្លាំងនិងរថក្រោះ នៅជុំវិញតំបន់ហ្គាហ្សា

ហ្គាហ្សា៖ អ៊ីស្រាអែលប្រមូលផ្តុំកងកម្លាំង រថក្រោះ និងគ្រឿងសឹកធុនធ្ងន់ផ្សេងទៀត នៅជុំវិញតំបន់ហ្គាហ្សា ក្នុងប្រតិបត្តិការសងសឹករបស់ខ្លួន ដែលមានរយៈពេល៥ថ្ងៃជាប់ៗគ្នា។

រូបភាពដែលបានចេញផ្សាយដោយកងទ័ពអ៊ីស្រាអែល បានបង្ហាញពីសកម្មភាពពួកគេ កំពុងរៀបចំ សម្រាប់បេសកកម្មប្រយុទ្ធ ស្របពេលដែលអ៊ីស្រាអែលប្រមូលផ្តុំកងកម្លាំង រថក្រោះ និងគ្រឿងសឹកធុនធ្ងន់ផ្សេងទៀត នៅជុំវិញតំបន់ហ្គាហ្សា ក្នុងប្រតិបត្តិការសងសឹករបស់ខ្លួន។

អ៊ីស្រាអែលបានវាយលុកគោលដៅរបស់ក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប អស់រយៈពេលប្រាំថ្ងៃជាប់គ្នា ចាប់តាំងពីការវាយប្រហារដ៏ខ្លាំងក្លារបស់ពួកសកម្មប្រយុទ្ធ ដោយចំនួនអ្នកស្លាប់បានកើនឡើងដល់រាប់ពាន់នាក់ ហើយនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានប្តេជ្ញាថា នឹងបំផ្លិចបំផ្លាញទាំងស្រុង ទៅលើក្រុមសកម្មប្រយុទ្ធ ហើយលោកប្រដូចពួកគេ ទៅនឹងក្រុមរដ្ឋឥស្លាម ដែលសម្លាប់ទាំងអស់។

គួររម្លឹកថា ការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ ទៅលើអ៊ីស្រាលអែល កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍ បានធ្វើឱ្យមនុស្សសរុបចំនួន ១២០០ នាក់ត្រូវបានសម្លាប់។ ជាការតបតវិញ អ៊ីស្រាអែលបានវាយប្រហារតាមអាកាស និងបាញ់កាំភ្លើងធំ ស្លាប់មនុស្សជាង ១០០០នាក់ នៅតំបន់ហ្គាហ្សា ដែលជាគេដឹងថា ជាតំបន់របស់ពួកហាម៉ាស់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner