គណបក្សបីផ្សេងទៀតស្នើចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)
គណបក្សនយោបាយបីផ្សេងទៀត បានស្នើចូលរួមការចងសម្ព័ន្ធភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលនាំឱ្យចំនួនគណបក្សដែលស្នើរកការចងសម្ព័ន្ធភាពនេះ បានកើនដល់ ២៣គណបក្សហើយ។
គណបក្សទាំង២៣ ដែលស្នើចូលរួមការចងសម្ព័ន្ធភាពរួមមាន គណបក្សនគរប្រជាធិបតេយ្យ, គណបក្សធម្មាធិបតេយ្យ, គណបក្សរស្មីខេមរា, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, គណបក្សខ្មែរក្រោក, គណបក្សចលនាប្រជាធិបតេយ្យ, គណបក្សមហាសាមគ្គីជាតិខ្មែរ, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សកម្លាំងប្រជាធិបតេយ្យ,គណបក្សឯកភាពជាតិខ្មែរ, គណបក្សខ្មែរតែមួយ, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សខ្មែរអភិរក្ស, គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សកសិករ, គណបក្សមូលីណាកា, គណបក្សយុវជនកម្ពុជា, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សអំណាចប្រជាពលរដ្ឋ, គណបក្សកម្ពុជាសេរីឯករាជប្រជាធិបតេយ្យ និងគណបក្សខ្មែរអង្គរ។
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងបញ្ជាក់មុននេះថា សម្តេចពេញចិត្តនឹងការចងសម្ព័ន្ធភាពជាមួយបណ្តាគណបក្សនយោបាយ និងសម្តេចបានចាត់ទុកថា ការចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយនឹងគណបក្សនយោបាយទាំងនោះ គឺជាកាតព្វកិច្ច ដើម្បីរួមគ្នាកំចាត់នូវនយោបាយជ្រុលនិយម, ជាការការពាររបបរាជានិយម, ការការពារដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាពិសេសការការពាររដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។