ការនាំទំនិញកសិផលចេញក្រៅប្រទេស ៩ខែដើមឆ្នាំបានធ្លាក់ចុះ (Video Inside)

ការនាំទំនិញកសិផលចេញក្រៅប្រទេសរបស់កម្ពុជា ត្រូវគេរាយការណ៍ថាបានថយចុះ ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៣។

របាយការណ៍របស់ក្រសួងកសិកម្ម បានសរសេរថាក្នុងរយៈពេល៩ខែដើមឆ្នាំនេះ, ការនាំទំនិញកសិផលបានប្រមាណ ៥លាន ៦សែនតោន និងទទួលចំណូលបានជាង ៣ពាន់ ២១៣លានដុល្លារ។ បើប្រៀបធៀបនឹង៩ខែដើមឆ្នាំ២០២២, ការនាំទំនិញកសិផលនេះ បានធ្លាក់ចុះអស់ជាង ១៣ភាគរយ។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ជុំវិញមូលហេតុពាក់ព័ន្ធនឹងការថយចុះការនាំទំនិញនេះឡើយ។

របាយការណ៍របស់ក្រសួងកសិកម្មដដែលបានបញ្ជាក់ថា កសិផលរបស់កម្ពុជា ដែលបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិចំនួន ៧១ប្រទេស ក្នុងនោះរួមមានអង្ករមានចំនួនជាង ៤៥ម៉ឺនតោន, ស្រូវជាង ១លាន ៨សែនតោន និងទំនិញកសិផលនានាជាង ៣លាន៣សែនតោន។

របាយការណ៍ដដែលបញ្ជាក់ថា ការនាំចេញអង្ករទទួលបានថវិកាជិត ៣៩៥លានដុល្លារ,ការនាំចេញស្រូវទទួលបានថវិកាជាង ៦៥៨លានដុល្លារ, ចំណែកការនាំទំនិញកសិផលផ្សេងៗដទៃទៀតមានចំនួនជិត ២ពាន់ ១៦០លានដុល្លារអាមេរិក។

ads banner