មូលនិធិអភិវឌ្ឍន៍សមុទ្រចិនគាំទ្រដល់អាទិភាពចម្បងទាំងបីរបស់ក្រសួងបរិស្ថានកម្ពុជា

ភ្នំពេញ៖គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯក ឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីនៃក្រសួងបរិស្ថាន នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារ ជាមួយលោក LV Bin ប្រធានមូលនិធិអភិវឌ្ឍន៍សមុទ្រចិន (Chinese Oceanic Development Foundation: CODF) នារដ្ឋធានីប៉េកាំង សាធារណរដ្ឋ ប្រជាមានិតចិន។

ក្នុងជំនួប ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបាន បានលើកឡើងពីអាទិភាព ទាំង បី ចំពោះមុខរបស់ក្រសួងបរិស្ថាន គឺទី១ ផ្តោតលើយុទ្ធនាការកាត់ បន្ថយ ថង់ប្លាស្ទិកជាមួយសិស្សានុសិស្ស ដែលមានការចូលរួមពីពួកគេ ប្រមាណ ១,៥ លាននាក់ ។ អាទិភាពទី២ ការស្តារ និងដាំដើមឈើឡើង វិញ តាមរយៈការចែកជូនកូនឈើមួយលានដើម ដល់ប្រជាពលរដ្ឋ ជារៀងរាល់ឆ្នាំ និងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយ អនុលោមទៅតាមគោលការណ៍គតិយុត្ត ។ អាទិភាពទី៣ គឺជាការបូក បញ្ជូលរវាងអាទិ១និងទី២ ចូលរួមជាមួយដៃគូរលើឆាកអន្តរជាតិ ដើម្បី ជំរុញភាពស្អាត ភាពបៃតង ចីរភាព ដែលជាការឆ្លើយតបទៅនឹង ការប្រែ ប្រួលអាកាសធាតុនៅក្នុងតំបន់ និងសកល។ អាទិភាពទាំងនេះ បានរៀបចំ ឡើងស្របនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ។

ជាមួយគ្នានេះដែរ លោក LV Bin ប្រធានមូលនិធិCODF បាន វាយតម្លៃខ្ពស់ និងបានកោតសរសើរនូវគំនិតផ្តួចផ្តើម និងអាទិភាព ការងាររបស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញ ហើយមូលនិធិ CODF ឯកភាពនិងបញ្ជូនមន្រ្តីជំនាញពាក់ព័ន្ធ ដើម្បីធ្វើការសហការជា មួយគ្នាឱ្យជិតស្និទ្ធជាមួយមន្រ្តីជំនាញក្រសួងបរិស្ថាន ដើម្បីពិនិត្យ លម្អិតលើកិច្ចការអាទិភាពខាងលើ និងរៀបចំគម្រោងជាក់ស្ដែង ដើម្បីអនុវត្ត៕ ដោយ៖គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner