ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ រាជរដ្ឋាភិបាលនីតិ កាល ទី៧ គឺជាអាណត្តិដឹកនាំបន្តរក្សាមរតកសន្តិភាពពីរាជរដ្ឋាភិបាលមុនៗ ដែលជាឬសកែវ នៃដួងព្រលឹងជាតិខ្មែរ

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើក ឡើងថា រាជរដ្ឋាភិបាល រាជរដ្ឋាភិបាល នីតិកាលទី៧ គឺជាអាណត្តិដឹកនាំបន្ត រក្សាមរតកសន្តិភាពពីរាជរដ្ឋាភិបាលមុនៗ ដែលជាឬសកែវ នៃដួង ព្រលឹង ជាតិខ្មែរ។ ឯកឧត្តម បន្ថែមថា អ្វីដែលយើងត្រូវធ្វើសម្រាប់ថ្ងៃ អនាគតគឺ ធ្វើយ៉ាងណាឱ្យឬសកែវ នៃដួងព្រលឹងជាតិកាន់តែរឹងមាំ បន្ថែមទៀត។

ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ដូច្នេះនៅក្នុងពិធី ប្រគល់ សម្ភារៈបរិក្ខារសម្រាប់គាំទ្រ និងជម្រុញការងារចុះបញ្ជីដីធ្លី ជូនមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ដោយមានការអញ្ជើញ ចូល រួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងឱកាសដដែលនេះឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ បន្ថែមថា ប្រទេស កម្ពុជា ជាទ្រនំសុភមង្គល ដូច្នេះយើង ត្រូវរៀបចំ ទ្រនំ ជូនប្រជាពលរដ្ឋឱ្យបានរស់នៅដោយសុភមង្គល និងភាព រីកចម្រើន តាម រយៈ ការ ចុះបញ្ជី ដីធ្លី និង ផ្ដល់ ប័ណ្ណកម្មសិទ្ធិ ស្របច្បាប់ ប្រកប ដោយ ទំនុកចិត្ត និង ប្រសិទ្ធភាព ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជំរុញ និងពន្លឿនក្នុងការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ព្រោះការចុះបញ្ជីដីធ្លី គឺជាការផ្ដល់ នូវ សិទ្ធិសុវត្ថិភាពតាមផ្លូវច្បាប់ និងការផ្តល់តម្លៃដីធ្លីជូនប្រជាពលរដ្ឋ។

បេី តាម របាយការណ៍ របស់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣នេះ លទ្ធផលនៃការអនុវត្តការងារចុះបញ្ជីដីធ្លី សម្រេចបាន -ប្រមូលទិន្នន័យ៧៥៨ ៣២៨ ក្បាលដី – បិទផ្សាយ ៧៣៨ ៧៩៨ ក្បាលដី -នៅបិទផ្សាយ ១៩ ៥៣០ ក្បាលដី – ចេញបណ្ណ ៧៣៤ ០៦៤ ក្បាលដី -ចែកដល់ដៃ ៧៣២ ៤៩៤ក្បាលដី។

គួរបញ្ជាក់ថា សម្ភារៈបរិក្ខារសម្រាប់គាំទ្រ និងពន្លឿនការងារចុះ បញ្ជីដីធ្លី មានដូចជា ម៉ាស៊ីនDGPS ២៨ឈុត ម៉ូតូ ៣០គ្រឿង ម៉ាសុីនព្រីនធឺរ ១៤គ្រឿង  កុំព្យូទ័រយួរដៃ ១៤គ្រឿង កុំព្យូទ័រនិងសម្ភារៈ បំពាក់ ១៤គ្រឿង  និងCANON Plotter មួយគ្រឿង ត្រូវបាន ប្រគល់ជូនមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ ចាម ៕អត្ថបទ៖ង៉ាន ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner