រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើត គម្រប់៤៦ ឈានចូល ៤៧ឆ្នាំ
ភ្នំពេញ ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្ញើសារ លិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួប កំណើត គម្រប់៤៦ ឈានចូល ៤៧ឆ្នាំ ដែលមានខ្លឹមសារដូចខាង ក្រោម ៖
យើងខ្ញុំទាំងអស់គា្នជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងបរិស្ថាន សូមសម្តែងនូវ សេចក្តីសោមនស្សរីករាយឥតឧបមា និងសូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការជូនចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសដ៏ឧត្ដុង្គឧត្តមខួបកំណើត គម្រប់៤៦ ឈានចូល ៤៧ឆ្នាំ សូម សម្ដេចធិបតីនាយករដ្ឋមន្ត្រី មានសុខភាព ល្អបរិបូរណ៍ កម្លាំងមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណវាងវៃ ដើម្បីបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅរក ការអភិវឌ្ឍប្រកបដោយចីរភាព និង ភាពរីកចម្រើនថ្កុំថ្កើន រុងរឿងជារៀងរហូត។
ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវ ការគោរពដឹងគុណយ៉ាងក្រៃលែង ជូនចំពោះ សម្តេចធិបតីនាយករដ្ឋ មន្ត្រី ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្ត បញ្ញា និង ស្មារតី ក្នុងការពុះពាររាល់ឧបសគ្គក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពពេញលេញ ក្នុងការការពារ បូរណភាពទឹកដី ការពារអធិប តេយ្យ ភាពជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍ ប្រទេស ជាតិ ឱ្យកាន់តែ រីកចម្រើនលើគ្រប់វិស័យ និងទទួលបាន នូវកិត្តិសព្ទ ល្បីល្បាញទាំងក្នុងតំបន់ និងពិភពលោក។
ជាថ្មីម្តងទៀត យើងខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី វត្ថុ ស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណា ចក្រកម្ពុជា សូមតាមជួយអភិបាលប្រោះព្រំសព្ទសាធុការ ពរជ័យគ្រប់ ប្រការ ជូនចំពោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី ជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា មេត្តាទទួលនូវសេចក្តីគោរពដ៏ជ្រាលជ្រៅ និងភក្តីភាពដ៏ ស្មោះស្ម័គ្របំផុតពីយើងខ្ញុំទាំងអស់គ្នា ៕ ដោយ ៖គ្រី សម្បត្តិ