ចិនថ្កោលទោសសហរដ្ឋអាមេរិកស ជុំវិញការដាក់ទណ្ឌកម្មខុសច្បាប់លើបុគ្គល និងក្រុមហ៊ុនរបស់ចិន

ប៉េកាំង៖ ប្រទេសចិនបានថ្កោលទោសសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មខុសច្បាប់លើបុគ្គល និងក្រុមហ៊ុនរបស់ចិន ដោយចោទប្រកាន់ពីបទជាប់ទាក់ទិននឹងកម្មវិធីមីស៊ីល និងយន្តហោះដ្រូនរបស់ប្រទេសអ៊ីរ៉ង់។

រដ្ឋាភិបាលទីក្រុងប៉េកាំងនៅថ្ងៃព្រហស្បតិ៍ទី១៩ ខែតុលា ឆ្នាំ២០២៣ បានប្រកាសថ្កោលចំពោះការដាក់ទណ្ឌកម្មខុសច្បាប់របស់សហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានបញ្ចេញវិធានការថ្មីកំណត់គោលដៅលើបុគ្គល និងក្រុមហ៊ុនចិន ក្នុងនោះភាគច្រើនមានមូលដ្ឋាននៅក្នុងប្រទេសចិន និងហុងកុង ដោយចោទប្រកាន់ថា បានគាំទ្រកម្មវិធីមីស៊ីល និងយន្តហោះដ្រូនរបស់ប្រទេសអ៊ីរ៉ង់។

ស្របពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានគូសបញ្ជាក់ថា យើងតែងតែប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះទណ្ឌកម្មឯកតោភាគីខុសច្បាប់ ដែលដាក់ដោយសហរដ្ឋអាមេរិក ហើយថា ចិននឹងការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុន និងប្រជាពលរដ្ឋចិន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner