ក្រសួងមុខងារសាធារណៈ ប្រជុំពង្រឹងផែនការកាងារ និងអនុវត្តការងារតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល លើក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំប្រជុំ ដើម្បីផ្សព្វផ្សាយការងារបន្តឆ្ពោះទៅមុខ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល ។

កិច្ចប្រជុំនេះ ជាការផ្សព្វផ្សាយផែនការការងារ ដែលបានរៀបចំសម្រាប់ការអនុវត្ត ហើយជាការតម្រង់ទិសការងារបន្ថែមទៀតដែលដើរស្របជាមួយទស្សនវិស័យ និងការណែនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី លើក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងជុំវិញការងារមុខងារសាធារណៈ ទាំងអាទិភាពការងារក្នុងឆ្នាំ២០២៣ និងការងារកែទម្រង់វិស័យមុខងារសាធារណៈឆ្ពោះទៅអនាគត។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅដោយរលូនជាមួយការចូលរួមយោបល់ជាធាតុចូលយ៉ាងផុសផុលពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងអង្គប្រជុំទាំងមូល នូវកិច្ចពិភាក្សា លើរបៀបវារៈ និងបញ្ហាដែលធ្លាប់ជួបកន្លងមក។

បន្ទាប់ពីស្តាប់របាយការណ៍ និងកិច្ចពិភាក្សារបស់អង្គប្រជុំរួចមក ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកឡើងដោយទឹកចិត្តរីករាយថា ការចូលរួមគំនិតយ៉ាងផុសផុលក្នុងន័យចូលរួមក្នុងបេសកកម្មកំណែទម្រង់ស្ថាប័ន និងវិស័យមុខងារសាធារណៈ ពិតជាទិដ្ឋភាពមួយដែលបង្ហាញពីភាពសម្បូរបែបនៃមតិយោបល់ គំនិត តាមរយៈការប្តេជ្ញាចិត្ត និងដើរតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួម និងឆន្ទៈរបស់ថ្នាក់ដឹកនាំក្រសួងគ្រប់ៗរូប ក្នុងការរួមគ្នាគ្រប់គ្រង និងបំពេញការងារឆ្ពោះទៅមុខ ដែលជាទស្សនវិស័យ និងការណែនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី លើក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងជុំវិញការងារមុខងារសាធារណៈ ទាំងអាទិភាពការងារក្នុងឆ្នាំ២០២៣ និងការងារកែទម្រង់វិស័យមុខងារសាធារណៈឆ្ពោះទៅអនាគត ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner