យានយន្តល្មើសចំនួន ៤៧៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងបានផាកពិន័យ នៅថ្ងៃទី១៩ ខែតុលា ម្សិលមិញនេះ
អត្ថបទដោយ៖
ស៊ូ ប៊ុនធី
ភ្នំពេញ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅសារុបចំនួន៩២គោលដៅ មានយានយន្តចូលគោលដៅចំនួន ៧១៣គ្រឿង រថយន្តធំ ៣៤គ្រឿង រថយន្តតូច ៨០គ្រឿង ម៉ូតូ ៥៩៩គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន៤៧៥គ្រឿង មានរថយន្តធំ ៩គ្រឿង រថយន្តតូច៣២គ្រឿង និងម៉ូតូចំនួន ៤៣៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ៖ ប៊ុនធី និង ភារ៉ា
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។