គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៩ តុលា បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ និងរងរបួស ៩នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៦លើក បណ្ដាលឲ្យមនុស្សស្លាប់ ២នាក់និងរងរបួសធ្ងន់ស្រាចំនួន ៩នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់ដែលបង្កឲ្យមនុស្ស ស្លាប់ ០២នាក់ (ស្រី ០១នាក់), របួសធ្ងន់ ០៤នាក់(ស្រី ០២នាក់),  និងរបួសស្រាល ០៥នាក់ (ស្រី ០២នាក់)  គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ០៦លើក (យប់ ០៣លើក), រួមមាន ៖ កត្តាល្បឿន ០៤លើក (ស្លាប់ ០២នាក់), និងបត់គ្រោះថ្នាក់ ០២លើក ៕

ដោយ៖ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner