លោក​ គឹម ហ៊ាង​ ព្រមាន​ពី​ផល​វិបាក​ធ្ងន់ធ្ងរ​នៃ​រលកកូវីដ​ទី​២​ចំពោះ​វិស័យ​អចលនទ្រព្យ

អត្ថបទដោយ៖

លោក គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត បានប្រាប់Business9ថា វិស័យអចលនទ្រព្យនៅកម្ពុជា បាន​ចាប់ផ្តើម​ងើបរើបៗ​ឡើងវិញ​ហើយ​ចាប់តាំងពីក្រោយនៅដើមខែឧសភានេះ។ ប៉ុន្តែវិស័យទាំងមូលអាចនឹងខ្ទេចខ្ទាំឬប៉ះពាល់ខ្លាំងប្រសិនបើមានរលកទី២នៃជំងឺកូវីដ១៩។ 
លោក គឹម ហ៊ាង៖ “បើមានរលកទី២នៃជំងឺកូវីដ១៩វិញនោះ គឺធ្ងន់ធ្ងរហើយព្រោះថាបច្ចុប្បន្នសកម្មភាពក្នុងការដើរផ្សារ សកម្មភាពអាជីវកម្មគឺផ្តើមដំណើរការធម្មតាឡើងវិញហើយ ហើយបច្ចុប្បន្នេះ ផ្ទះដែលមានតម្លៃ៣ទៅ៥ម៉ឺនចាប់ផ្តើមលក់ដាច់វិញហើយ ប៉ុន្តែខុនដូថ្លៃៗមិនអាចលក់បានឡើយព្រោះអតិថិជនសុទ្ធតែជាជនបរទេស”។ 

សម្រាប់លោកគឹម ហ៊ាង វិស័យអចលនទ្រព្យបានចាប់ផ្តើមងើបឡើងវិញសម្រាប់ផ្ទះដែលមានតម្លៃក្រោម៥ម៉ឺនដុល្លារ ហើយលោករំពឹងថាវិស័យនេះនឹងមានសុខភាពល្អឡើងវិញនៅចុងឆ្នាំ២០២០ខាងមុខ។
ការលើកឡើងនេះបន្ទាប់ពីសកម្មភាពក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាបានគាំង១០០%តាំងពីក្រោយពិធីបុណ្យចូលឆ្នាំចិនកន្លងមកដោយសារតែជំងឺកូវីដ១៩។ 

បើតាមលោកគឹម ហ៊ាងដដែល អចលនទ្រព្យដែលមានតម្លៃខ្ពស់់ កាលីបៗ ឬខុនដូរ គឺធ្ងន់ករជាងគេត្បិតអីអតិថិជនភាគច្រើនបំផុតជាជនបរទេស៕

ads banner
ads banner
ads banner