សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ដែលតែងតែ ប្រើហឹង្សាទៅលើប្រពន្ទ និងវាយបំផ្លាញទ្រព្យសម្បត្តិខ្លួនឯងជាញឹកញាប់
ខេត្តពោធិ៍សាត់៖ បើតាមការអះអាងនគរបាលស្រុកក្រគរ បានឃាត់ខ្លួនបុរសជាប្តីបន្ទាប់បញ្ចេញកំហឹង ដាល់ប្រពន្ធ និងទាញពូថៅដៃវាយកម្ទេចទ្រព្យសម្បាត្តិ សង្ស័យភ្លើងប្រចណ្ឌប្រពន្ធ ក្រោយវិលត្រឡប់មកពីផឹកសុី។
នគរបាលអះអាងបន្តថា ហេតុការណ៍ហឹង្សាក្នុងគ្រួសារខាងលើ បានកើតឡើងកាលពីវេលាម៉ោង២ និង២៥នាទី រសៀលថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ សាំង សុភី ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ ជនរងរបួស(ប្រពន្ធ) មានទីលំនៅភូមិថ្គោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
នគរបាលស្រុកក្រគរដដែលបន្តទៀតថា បុរសសង្ស័យដៃដល់ដែលបានប្រើប្រាស់ហឹង្សាលើប្រពន្ធ និងយកពូថៅដៃវាយកម្ទេចទ្រព្យសម្បាត្តិ សង្ស័យផ្ដើមចេញពីភ្លើងប្រចណ្ឌនៅគ្រាវិលត្រឡប់មកផឹកសុី ឈ្មោះ ទឹម គឹមស្រ៊ាង អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន និងនាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ៕ធ.ដ