បុរសជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន ក្រោយការធ្វើសកម្មភាពគាស់ទ្វាចូលលួចទ្រព្យសម្បត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេ.អឹម.ខេ AMK នៅក្នុងខេត្តព្រះវិហារ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តព្រះវិហារ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានបើកការស៊ើសអង្កេត និងឈានទៅធ្វើការឃាត់ខ្លួន បុរសសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចគាស់ទ្វា ក្នុងបំណងចូលលួចទ្រព្យសម្បត្តិឯកជន របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ នៅកណ្តាលក្រុងព្រះវិហារ កាលពីថ្ងៃទី១០ឧសភា និងជនសង្ស័យត្រូវបានឃាត់ខ្លួន នៅវេលាម៉ោង១២ និង៥នាទីថ្ងៃត្រង់ ថ្ងៃទី១១ឧសភាឆ្នាំ២០២០។

មន្ត្រីនគរបាលព្រហ្មទណ្ឌកំរិស្រាលខេត្ត បានអោយដឹងថា ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ កៅ វ៉ាន់សុខ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ តែជាអតីតបុគ្គលិកគ្រឹះស្ថានអេអឹមខេ ត្រូវបានបញ្ឈប់ពីការងារ នៅឆ្នាំ២០១៩ រស់នៅភូមិចំរើន ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ។

បច្ចុប្បន្ន ស្នាក់នៅផ្ទះសំណាក់ត្បូងពេជ្រពីរ ស្ថិតនៅភូមិអណ្ដូងពោធិ៍  សង្កាត់កំពង់ប្រណាក  ក្រុងព្រះវិហារ  ខេត្តព្រះវិហារ។ លោកថា ខណៈនេះ បុរសសង្ស័យកំពុងស្ថិតក្រោមការសាកសួរ ពីមន្ត្រីនគរបាលជំនាញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត ចាត់ការតាមច្បាប់ ៕ធ.ដ

ដោយ៖ឡុង សំបូរ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner