កញ្ញា ប៉ោ រចនា អ្នកខេត្តបាត់ដំបង បានក្លាយជាម្ចាស់ម្កុដ MISS GLAMOUR LOOK CAMBODIA ឆ្នាំ២០២៣

(ភ្នំពេញ)៖ កម្មវិធីប្រកួតជ្រើសរើសសបវរកញ្ញា MISS GLAMOUR LOOK CAMBODIA 2023 បានមកដល់ទីបញ្ចប់ការ ក្រោយដំណើរការអស់ពេលជាង១ខែ ដោយសម្រេចរកឃើញម្ចាស់ម្កុដហើយបានទៅលើបេក្ខភាពមកពីខេត្តបាត់ដំបងកញ្ញា ប៉ោ រចនា ។

ការប្រកួតនេះបានប្រារព្ធឡើងក្នុងផ្សារទំនើបអូឡាំព្យាកាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ដោយមានមហាជនជាច្រើនបានចូលរួមអបអរនិងមកគាំទ្រ ហើយជាលទ្ធផលនៃកម្មវិធី MISS GLAMOUR LOOK CAMBODIA 2023 ជ័យលាភីលេខ១កញ្ញា ប៉ោ រចនា , លេខ២កញ្ញា ម៉ៅ នីង, និងលេខ៣ វ៉ិត មករា ។

សូមបញ្ជាក់ថា Miss Glamour Look Cambodia 2023 បានចម្រាញ់បេក្ខនារីបានចំនួន១២នាក់ ចម្រុះសល់១០រូបយកវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ដោយគណៈកម្មជាង១០នាក់បានធ្វើដាក់ពិន្ទុនិងចម្រាញ់មើលឃើញ កញ្ញា ប៉ោ រចនា មានភាពសមត្ថភាពនិងរូបសម្រស់ល្អ ដែលអាចតំណាងប្រទេសកម្ពុជា ដើម្បីត្រៀមចេញទៅប្រកួតនៅឆាកអន្តរជាតិ ក្នុងប្រទេសហ្វីលីពីននាខែក្រោយនេះ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner