រុស្ស៊ីចង់ជំនួសជប៉ុនក្នុងការនាំចេញអាហារសមុទ្រទៅកាន់ចិន

មូស្គូ៖ តំបន់ Kamchatka ដែលស្ថិតនៅចុងបូព៌ារបស់ប្រទេសរុស្ស៊ី ចង់បំពេញចន្លោះប្រហោងនៅក្នុងទីផ្សារអាហារសមុទ្ររបស់ប្រទេសចិន បន្ទាប់ពីទីក្រុងប៉េកាំងហាមឃាត់ការនាំចូលទាំងស្រុងពីប្រទេសជប៉ុនក្នុងពេលថ្មីៗនេះ។

Read. រុស្ស៊ីនាំចេញអាហារសមុទ្រប្រហែលមួយលានតោនទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២២ នេះបើយោងតាមការប៉ាន់ប្រមាណផ្លូវការ ហើយកំពុងព្យាយាមជំរុញការផ្គត់ផ្គង់ ជាពិសេសពីតំបន់ Kamchatka ដែលសម្បូរទៅដោយធនធានធម្មជាតិ។

អភិបាលតំបន់ Kamchatka លោក វ៉្លាឌីមៀ សូឡូដូវ ប្រាប់ទីភ្នាក់ងារព័ត៌មាន TASS ថា តំបន់របស់លោកកំពុងស្ថិតក្នុងការចរចាជាមួយក្រុមហ៊ុនចិន ដើម្បីផ្គត់ផ្គង់អាហារសមុទ្រនាពេលអនាគត។ ប្រភពផ្លូវការបានឱ្យដឹងថា រុស្ស៊ី និងចិនអាចនឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងក្នុងពេលឆាប់ៗនេះ លើការដឹកជញ្ជូនអាហារសមុទ្រពីតំបន់ Kamchatka ទៅកាន់ប្រទេសចិន។

សូមបញ្ជាក់ថា ប្រទេសចិនគឺជាអតិថិជនអាហារសមុទ្រដ៏ធំបំផុតរបស់ប្រទេសជប៉ុនជាយូរមកហើយ ជាមួយនឹងការនាំចូលផលិតផលសមុទ្រឈានដល់ជិតកន្លះពាន់លានដុល្លារកាលពីឆ្នាំមុន។ ទោះបីជាយ៉ាងណា នៅចុងខែសីហា ចិនបានដាក់បម្រាមលើការនាំចូលអាហារសមុទ្រទាំងអស់ពីជប៉ុន ដើម្បីឆ្លើយតបនឹងការបង្ហូរទឹកសំណល់វិទ្យុសកម្មដែលចម្រោះរួច ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា ចូលមហាសមុទ្រ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner