ក្រុមហ៊ុន Swisse និងក្រុមហ៊ុន Beauty Glo សហការគ្នានាំយក ផលិតផល Swisse ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាព ប្រជាជនកម្ពុជា
(ភ្នំពេញ)៖ ក្រុមហ៊ុន Swisse ប្រចាំប្រទេសអូស្ត្រាលី និងក្រុមហ៊ុន Beauty Glo បានរួមសហការគ្នាក្នុងការបើកសម្ភោធជាផ្លូវការ ក្រុមហ៊ុនតំណាង Swisse ប្រចាំប្រទេសកម្ពុជា ដែលនឹងនាំចូលផ្តាច់មុខនូវផលិតផលមានគុណភាពខ្ពស់ដាច់គេ ក្នុងការការលើកកម្ពស់ សុខភាព និងសុខុមាលភាពប្រជាជនកម្ពុជា ។
ពិធីបើកសម្ភោធនេះ ស្ថិតក្រោមវត្តមាន ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំ កម្ពុជា ។
លោកជំទាវ សាន កុសល នាយកប្រតិបត្តិនៃក្រុមហ៊ុន Beauty Glo និងក៏ជាតំណាងក្រុមហ៊ុន Swisse ប្រចាំកម្ពុជា បានថ្លែងថា៖ « BeautyGlo គឺមិនត្រឹមតែជាក្រុមហ៊ុនលក់ផលិតផលថែរក្សាសម្រស់ និងសុខភាពប៉ុននោះទេ ប៉ុន្តែក្រុមហ៊ុនមានគោលដៅ
លោក Nick Mann នាយកប្រតិបត្តិ នៃ H&H Group ប្រចាំតំបន់អូស្ត្រាលី នូវេហ្សេឡង់ និងអាស៊ីបានថ្លែងថា ៖ « បេសកកម្មរបស់យើងនៅ H&H Group គឺជួយឱ្យមនុស្សរាប់លានអ្នកទូទាំងពិភពលោកមានសុខភាពល្អ និងរស់នៅប្រកបដោយក្តីរីករាយ ។ សម្រាប់ Swisse គឺពួកយើងខិតខំប្រឹងប្រែងក្នុងការរុករកទូទាំងពិភពលោកនូវគ្រឿងផ្សំ ដែលមានគុណភាពខ្ពស់ និងមានតម្លៃថ្លៃបំផុតសម្រាប់យកមកផលិតជា វីតាមីន សារធាតុរ៉ែ និងអាហារបំប៉នដែលល្អដាច់គេទូទាំងពិភពលោក។»
លោក Nick Mann នាយកប្រតិបត្តិ នៃ H&H Group ប្រចាំតំបន់អូស្ត្រាលី នូវេហ្សេឡង់ និងអាស៊ីបានថ្លែងថា ៖ « បេសកកម្មរបស់យើងនៅ H&H Group គឺជួយឱ្យមនុស្សរាប់លានអ្នកទូទាំងពិភពលោកមានសុខភាពល្អ និងរស់នៅប្រកបដោយក្តីរីករាយ ។ សម្រាប់ Swisse គឺពួកយើងខិតខំប្រឹងប្រែងក្នុងការរុករកទូទាំងពិភពលោកនូវគ្រឿងផ្សំ ដែលមានគុណភាពខ្ពស់ និងមានតម្លៃថ្លៃបំផុតសម្រាប់យកមកផលិតជា វីតាមីន សារធាតុរ៉ែ និងអាហារបំប៉នដែលល្អដាច់គេទូទាំងពិភពលោក។»
លោកបានបន្ថែមថា៖ « ពួកយើងដឹងពីតម្រូវការពិសេសរបស់ប្រជាជនកម្ពុជាក្នុងការថែទាំសុខភាព ហើយពួកយើងធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយដៃគូររបស់យើង Beauty Glo សម្រាប់ការ បំពេញរាល់តម្រូវការទាំងនេះ។ ផលិតផលរបស់ Swisse ក៏ត្រូវបានទទួលស្គាល់ដោយថាមពល ភាពរស់រវើក និងភាពល្បីល្បាញ ដូចនេះហើយពួកយើងពិតជារំភើបក្នុងការនាំយកផលិតផល Swisse មកកាន់ទីផ្សារប្រទេសកម្ពុជា។ »
Swisse Wellness ប្តេជ្ញាចិត្តខ្ពស់ចំពោះការអនុវត្តប្រកបដោយចីរភាព និងក្រមសីលធម៌ខ្ពស់។ ក្រុមហ៊ុនបានធ្វើការយ៉ាងហ្មត់ចត់ក្នុងការកាត់បន្ថយឱ្យបានតិចបំផុតនូវកាកសំណល់បរិស្ថាន និងចូលរួមយ៉ាងសកម្មក្នុងរាល់សកម្មភាពដែលផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ដែលពួកគេបានជ្រើសរើសចំរាញ់សម្រាប់គ្រឿងផ្សំរបស់ខ្លួន។ ការជ្រើសយកផលិតផល Swisse មិនត្រឹមតែជាជម្រើសដ៏ល្អសម្រាប់សុខភាពលោកអ្នកប៉ុននោះទេ ប៉ុន្តែក៏ជាចួលរួមចំណែកដល់និរន្តភាព និងការលើកកម្ពស់សុខភាពប្រជាជនទូទាំងពិភពលោក ។
សូមបញ្ជាក់ថា ៖ Swisse Wellness គឺមានប្រវត្តិល្បីល្បាញជាយូរណាស់មកហើយ សម្រាប់ឧត្តមភាព ការប្តេជ្ញាចិត្តក្នុងការខិតខំស្រាវជ្រាវ និងការផលិតផលិតផលដែលមានគុណភាពខ្ពស់ សម្រាប់សុខភាពនិងសុខុមាលភាពមនុស្សគ្រប់រូប ។ ផលិតផលរបស់ Swisse រួមមាន ៖ វីតាមីន អាហារបំប៉ន និងផលិតផលថែរក្សាសម្រស់ ដែលត្រូវបានផលិតឡើងដើម្បីបំពេញនូវតម្រូវការ និងភាពចាំបាច់សម្រាប់សុខភាព និងសុខុមាលភាពរបស់មនុស្សគ្រប់វ័យ ។
ផលិតផល Swisse Wellness មានគ្រឿងផ្សំពីជុំវិញពិភពលោក ដោយការផ្តោតសំខាន់លើគុណភាព និងប្រសិទ្ធភាពរបស់គ្រឿងផ្សំនីមួយៗ ដើម្បីឱ្យត្រូវតាមគោលការណ៍ស្តង់ដារអន្តរជាតិ ៕
ដោយ / គ្រី សម្បត្តិ