Cambodia2050 Ep63: ការប្រើប្រាស់ AI ក្នុងអាជីវកម្មគ្រប់ទំហំ

សូមស្តាប់ កម្មវិធី Cambodia2050

AI សំដៅលើ software ឬក៏យើងហៅថា code ដែលគេបានសរសេរឡើយសម្រាប់មុខងារណាមួយដើម្បីកាត់បន្ថយការចំណាយកម្លាំងរបស់មនុស្ស​ ហើយជួយឱ្យយើងធ្វើការងារបានលឿនជាងមុន។ ជាក់ស្តែងក្នុងការងារបណ្តាញផ្សព្វផ្សាយ​ AI អាចជួយកាត់សំឡេងឬក៏កាត់វីដេអូដោយមិនទាមទារឧបករណ៍ទំនើបពេក។ បើប្រៀបធៀបជាមួយនឹងមនុស្ស ការកាត់តវីដេអូអាចប្រើរយៈពេលដ៏ខ្លី។

វាមានការរីកចម្រើនក៏ពិតមែន AI មិនទាន់ដំណើរការទៅបានដោយខ្លូនឯងទេ វានុូវតែត្រូវការមនុស្ស​។ ហើយបើសិនជាយើងចង់កាត់បន្ថយហនិភ័យ យើងត្រូវចេះប្រើបច្ចេកវិទ្យាទាំងនេះដើម្បីឱ្យវាជួយបង្កើនសមត្ថភាពផលិតរបស់យើង។​ ទៅថ្ងៃមុខ AI នឹងក្លាយជាអ្វីមួយដែលមានភាពសាមញ្ញសម្រាប់យើងប្រៀបបីដូចជា ភាសាអង់គ្លេសអាចក្លាយជាភាសាមួយទូទៅ អ្នកណាក៏ចេះ។ បច្ចេកវិទ្យាក៏ដូចគ្នាដែរ បើយើងចង់ប្រកួតប្រជែងជាមួយគេ មិនថាជាបុគ្គលឬក្រុមហ៊ុន យើងត្រូវដើរឱ្យទាន់គេ ជាពិសេសយើងត្រូវដឹងពីបច្ចេកវិទ្យាទៅថ្ងៃមុខ។ បច្ចេកវិទ្យានេះដើរតួយ៉ាងសំខាន់ក្នុងការជួយឱ្យយើងសម្រេចបាននូវគោលដៅនៃរកបាននូវប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០។

សំណួរទី ១៖ តើបច្ចេកវិទ្យា AI គឺជាអ្វី?

បើសិនជាយើងនិយាយពី AI គេតែងតែគិតពីមនុស្សយន្ត។ ប៉ុន្តែជាទូទៅ AI សំដៅលើ software ឬក៏យើងហៅថា code ដែលគេបានសរសេរឡើយសម្រាប់មុខងារណាមួយដើម្បីកាត់បន្ថយការចំណាយកម្លាំងរបស់មនុស្ស​ ហើយជួយឱ្យយើងធ្វើការងារបានលឿនជាងមុន។ ដូចនេះ វាមានប្រយោជន៍ជាច្រើនសម្រាប់ម្ចាស់អាជីវកម្មគ្រប់វិស័យទាំងអស់។
សំណួរទី ២៖ តើលោកជួយបកស្រាយពីករណីដែល AI បានជួយដល់ការងាររបស់មនុស្សបានដែរឬទេ?

យើងអាចលើកឡើងពីករណីច្រើន។ ជាក់ស្តែងក្នុងការងារបណ្តាញផ្សព្វផ្សាយ​ AI អាចជួយកាត់សំឡេងឬក៏កាត់វីដេអូដោយមិនទាមទារឧបករណ៍ទំនើបពេក។ បើប្រៀបធៀបជាមួយនឹងមនុស្ស ការកាត់តវីដេអូអាចប្រើរយៈពេលដ៏ខ្លី។ ដូចនេះ ការប្រើបាស់ AI គឺជាកាត់បន្ថយពេលវេលាដ៏ល្អមួយ។  

សំណួរទី ៣៖ តើលោកលើកករណីណាដែលក្រុមហ៊ុននៅក្នុងប្រទេសអភិវឌ្ឍប្រើប្រាស់ AI ក្នុងការលើកម្ពស់អាជីវកម្មរបស់ខ្លួន?

ដោយខ្ញុំធ្លាប់ធ្វើការក្នុងផ្នែកសិក្សាទីផ្សារ ខ្ញុំសូមលើកឡើងថា វីដេអូ រូបភាព ឬមាតិកាណាដែលមានទាក់ទាញខ្លាំងគឺជាការចង់បានសម្រាប់គ្រប់អាជីវកម្ម។ តាមការ
សង្តេតរបស់ខ្ញុំ AI អាចបង្កើតអ្វីដែលផ្លែក ហើយមានការទាក់ទាញខ្លាំង។  ដូចនេះ អ្នកដែលធ្វើការក្នុងផ្នែកនេះអាចមានឱកាសចាប់យក AI មកប្រើដើម្បីបង្កើនគុណភាពមាតិការបស់គាត់។ ដូចនេះ AI ជាឱកាសមួយសម្រាប់អាជីវកម្មគ្រប់ៗរូប។

សំណួរទី ៤៖ តើលោកគិតថា ណាថ្ងៃអនាគតទៅ ​មនុស្សងអាចបាត់បង់ការងារដោយសារ AI ដែរឬទេ?

ការប៉ះពាល់តែងតែមាន​ មិនថាតិចឬក៏ច្រើន។ ប៉ុន្តែក្នុងនាមយើងជាយុវជន យើងត្រូវតាមឱ្យទាន់បច្ចេកវិទ្យាដែរ។ ទោះយ៉ាងណាក្តី AI មិនទាន់ដំណើរការទៅបានដោយខ្លូនឯងទេ វានុូវតែត្រូវការមនុស្ស​។ ហើយបើសិនជាយើងចង់កាត់បន្ថយហនិភ័យ យើងត្រូវចេះប្រើបច្ចេកវិទ្យាទាំងនេះដើម្បីឱ្យវាជួយបង្កើនសមត្ថភាពផលិតរបស់យើង។ នេះគួរតែជាការយល់ឃើញរបស់យើងជាងជាការគិតថាវាយកការងារយើង យើងគួរសិក្សាពីវាហើយចេះប្រប្រាស់បច្ចេកវិទ្យាទាំងនេះ។​

មួយវិញទៀត សម្រាប់ម្ចាស់អាជីវកម្ម ការប្រើប្រាស់ AI អាចជួយទៅលើផ្នែកណាមួយធ្វើឱ្យគាត់មានធនធានក្នុងការបើកសាខាថែមទៀតដោយវាបែបជាជួយបង្កើតការងារទៅវិញ។

សំណួរទី ៥៖ តាមការសង្កេតរបស់លោក នៅក្នុងបរិបទប្រទេសកម្ពុជាយើង តើម្ចាស់អាជីវកម្មបានប្រើប្រាស់ AI ដល់កម្រិតណាដែរ?
ការប្រើប្រាស់មិនមានច្រើននោះទេដោយវាមានលក្ខណៈថ្មីនៅឡើយ។ ប៉ុន្តែមួយ
រយៈពេលចុងក្រោយនេះ មានការចាប់អារម្មណ៍ច្រើនទៅលើ AI ដែលអាចធ្វើឱ្យមានយល់ដឹងច្រើន ដែលអាចមានការប្រើប្រាស់ទៅថ្ងៃមុខ។ ជាក់ស្តែង បច្ចេកវិទ្យា AI ត្រូវបានគេធ្វើឱ្យមានការរីកចម្រើនបន្ថែមទៀត។ ក្រុមហ៊ុនមួយចំនួនដូចជា Microsoft បានប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងអាជីវកម្មរបស់ខ្លួនដែលនឹងជួយបង្កើនផលិតភាពរបស់ក្រុមហ៊ុននេះបន្ថែមទៀត។

សំណួរទី ៥៖ តាមការយលឃើញរបស់លោក តើ AI នឹងក្លាយជាអ្វី? ហើយសម្ថភាពរបស់វានឹងដើរដល់កម្រិតណា? ហើយវាអាចធ្វើឱ្យសង្គមប្រែប្រួលយ៉ាងណាខ្លះ?  

ទៅថ្ងៃមុខ AI នឹងក្លាយជាអ្វីមួយដែលមានភាពសាមញ្ញសម្រាប់យើងប្រៀបបីដូចជា ភាសាអង់គ្លេសអាចក្លាយជាភាសាមួយទូទៅ អ្នកណាក៏ចេះ។ បច្ចេកវិទ្យាក៏ដូចគ្នាដែរ បើយើងចង់ប្រកួតប្រជែងជាមួយគេ មិនថាជាបុគ្គលឬក្រុមហ៊ុន យើងត្រូវដើរឱ្យទាន់គេ ជាពិសេសយើងត្រូវដឹងពីបច្ចេកវិទ្យាទៅថ្ងៃមុខ។ បច្ចេកវិទ្យានេះដើរតួយ៉ាងសំខាន់ក្នុងការជួយឱ្យយើងសម្រេចបាននូវគោលដៅនៃរកបាននូវប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០។

ដោយប្រទេសយើងមានដីកសិកម្មច្រើន យើងឃើញហើយថា វិស័យកសិកម្មមានការប្រើប្រាស់បច្ចេកវិទ្យាច្រើន ប៉ុន្តែក្នុងវិស័យផ្សេងៗទៀត ការប្រើប្រាស់បច្ចេកវិទ្យានូវមានកម្រិតនៅឡើយ។ ទំនើបកម្មនៃវិស័យកសិកម្មគឺជាការរីកចម្រើនមួយដ៏ល្អ យើងគួរធ្វើឱ្យ
បច្ចេកវិទ្យាផ្សេងៗក្នុិងជីវិតប្រចាំថ្ងៃរបស់យើងមានការរីកចម្រើនដែរ។

វាគ្មិន៖ លោក សៅ សីហា អ្នកផលិតមាតិកាតាមបណ្តាញសង្គម

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner