សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំកិច្ចប្រជុំរៀបចំ មហា សន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦(២ធ្នូ ១៩៧៨ – ២ធ្នូ ២០២៣)

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធាន គណប្ស ប្រជាជនកម្ពុជា និងជាប្រធានស្តីទី នៃក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើជាអធិតី ក្នុងកិច្ចប្រជុំសម្រាប់ថ្ងៃរៀបបចំមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ និងប្រជុំរៀបចំមន្ទីញមហាជន អបអរ សាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨ – ២ធ្នូ ២០២៣) នៅវិមាន ៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានផ្តាំផ្ញើរដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានចែងក្នុង សេចក្តីសម្រេច លេខ ៣៣០/២៣ កជរស របស់ក្រុមប្រឹក្សាជាតិ រណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ស្តីពីការបង្កើតគណៈ កម្មការ កណ្តាល និងអនុគណៈកម្មការជំនាញរៀបចំមហា សន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ ដែលនឹងប្រព្រឹត្តទៅ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ និងមិទ្ទិញមហាជនអបអរសាទរខួបលើកទី៤៥ ទិវាកំណើត រណសិរ្សសាមគ្គី អភិវឌ្ឍន៍ភូមិកម្ពុជា (២ឆ្នូ ១៩៧៨ – ២០២៣) ដែលនឹងប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ សូមអនុវត្តតាមតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ដូចមានចែងក្នុងសេចក្តីសម្រេច នៃកម្មវិធីទាំងពីរ ដើម្បីឲ្យកម្មវិធី ដំណើរ ទៅដោយរលូន និងទទួលបានជោគជ័យប្រកបដោយ ប្រសិទ្ធិភាពខ្ពស់ ៕

ដោយ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner