២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៦ករណី (Video Inside)

ការឆ្លងកូវីដ១៩ នៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួនតែ ៦ករណី និងបានកើតលើប្រទេសតែ២ ប៉ុណ្ណោះនៅអាស៊ាន។ ការឆ្លងនៅថ្ងៃនេះ បានបន្តថយចុះបន្ថែមទៀត បើប្រៀបធៀបនឹងម្សិលមិញច្រើនដល់ ១១៦ករណី។ ប្រទេសកម្ពុជាមិនមានរកឃើញអ្នកឆ្លងថ្មីឡើយនៅថ្ងៃនេះ។

ប្រទេសទាំង២ នៅអាស៊ាន ដែលរកឃើញមានឆ្លងថ្មីថ្ងៃនេះ រួមមានប្រទេសវៀតណាម មានការឆ្លង ៥ករណី និងប្រទេសឡាវ មានការឆ្លង ១ករណី។

ប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ។

ads banner