រដ្ឋមន្ត្រីការបរទេសកម្ពុជា ៖ ទំនាក់ទំនងទ្វេភាគីកម្ពុជា-តួកគី មានសន្ទុះវិជ្ជមានលើគ្រប់វិស័យ

ភ្នំពេញ៖ ក្នុងពិធីអបអរសាទរទិវាបុណ្យជាតិ នៃសាធារណរដ្ឋតួកគី លើកទី១០០ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានសម្តែងនូវការអបអរសាទរយ៉ាង កក់ក្តៅ បំផុតជូនចំពោះរដ្ឋាភិបាល និងប្រជាជនតួកគី ។

ក្នុងឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ លើគ្រប់វិស័យ រួមទាំងវិស័យពាណិជ្ជកម្ម និង វិនិយោគ អប់រំ សុខាភិបាល ការផ្លាស់ប្តូរវប្បធម៌ និង កិច្ចសហប្រតិបត្តិការពហុភាគី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ផងដែរអំពីសន្ទុះវិជ្ជមាន នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរតាមរយៈការសម្ពោធស្ថានទូតកម្ពុជានៅរដ្ឋធានីអង់ការ៉ាក្នុងឆ្នាំ ២០២២ និងការបើក ការិយា ល័យ ទីប្រឹក្សាទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម ក្នុងស្ថានទូត តួកគី នៅរាជធានីភ្នំពេញ ក្នុងឆ្នាំនេះ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner