កម្ពុជាឈ្នះមេដាយប្រាក់ ១ទៀត លើវិញ្ញាសាយុវជនអាយុ ១៧ឆ្នាំ ប្រកួតជាក្រុម ក្នុងការប្រកួតកីឡាវាយសីជើងឯក យុវជនអាស៊ី អាគ្នេយ៍

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ កម្ពុជាឈ្នះមេដាយប្រាក់ ១ទៀត ដែលនេះជា មេដាយប្រាក់ទី២ហើយ សម្រាប់ម្ចាស់ផ្ទះកម្ពុជា ដែលរកបាន ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម១៥និង១៧ឆ្នាំ ដែលដំណើរការប្រកួតនៅក្នុងពហុកីឡដ្ឋានមរតកតេជោ ខណៈមេដាយប្រាក់ទី១របស់កម្ពុជារកបានដោយវិញ្ញសាប្រកួតជាក្រុមអាយុ១៥ឆ្នាំ កាលពីថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០២៣ម្សិលមិញ។

មេដាយប្រាក់ទី២នេះ ក្រុមកម្ពុជាអាយុក្រោម១៧ឆ្នាំ បានចាញ់ក្រុមវាយសីប្រទេសមីយ៉ាន់ម៉ាដោយលទ្ធផលស្វិតស្វាញ២សិតទល់និង៣សិត។ ហើយលទ្ធផលនេះ ត្រូវបានកីឡាការិនី លឿង ម៉ាលីនិច្ច តំណាងឲ្យមិត្តរួមក្រុមលើកឡើងថា នេះជាលទ្ធផលល្អមួយហើយសម្រាប់ក្រុមរបស់នាង ព្រោះថា ការប្រមូលផ្តុំមានរយៈពេលខ្លីបានធ្វើឲ្យនាងមានបញ្ហាសាច់ដុំ ដែលធ្វើឲ្យការប្រកួតវិញ្ញាសាឯកក្តជនត្រូវបានចាញ់ជាមួយនឹងការប្រកួតវាយគូម៉ិច។ ទោះជាបែបនេះក្តី នាងបានចាត់ទុកថា មេដាយប្រាក់ដែលទទួលបាននេះ ជាមោទនភាព ព្រោះវាជាការចូលរួមលើកទី១ក្នុងព្រឹត្តិការណ៍កម្រិតអន្តរជាតិ។

ឯកឧត្តម លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ចាត់ទុកមេដាយ ប្រាក់ដែលក្រុមកម្ពុជាដណ្តើមបានក្នុងថ្ងៃទី១វិច្ឆិកានេះ ជាជោគជ័យមួយដ៏ធំ ដោយហេតុថា កីឡាករកីឡាការិនី របស់កម្ពុជាជាថ្នាលមួយដែលទើបតែបណ្តុះបណ្តាល។

ឯកឧត្តម ប្រធាន បានកោសសើរ ចំពោះទឹកចិត្តក្រុមវាយសីកម្ពុជា ដែលបានខិតខំប្រកួតអស់ពីលទ្ធភាព បើទោះបីបច្ចេកទេស យើង នូវមានកម្រិត និងទទួលបានការបណ្តុះបណ្តាលរយៈពេលខ្លី តែការប្រឹងប្រែងក្នុងស្មារតីប្រកួតដើម្បីជាតិ។

សូមបញ្ជាក់ថា បច្ចុប្បន្នម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសរុប ២គ្រឿងហើយ គឺមេដាយប្រាក់ទាំងពីរ ដណ្តើមបានលើវិញ្ញសា វាយសីជាក្រុមអាយុក្រោម១៥ និង ១៧១ឆ្នាំ ហើយ ការប្រកួតឯកត្តជន និងវាយគូប្រកួតជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកា ទើបបញ្ចប់ទាំងស្រុង ៕

រូបភាព និង អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner