ឯកឧត្តម កើត ឆែ ៖ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺដើម្បីសុខដុមនីកម្មក្នុងសង្គម ប្រជាពលរដ្ឋឈ្នះទាំងអស់គ្នា

(ភ្នំពេញ)៖ ក្នុងវគ្គបណ្តុះបណ្តាល ស្តីពី ការដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការ នាព្រឹកថ្ងៃទី០១ ខែវិច្ឆកា ឆ្នាំ២០២៣ ដោយមានការចូលរួមពី ឯកឧត្តម ចាយ ចន្ទ័តារាវណ្ណ សមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម នៅសាលារាជធានីភ្នំពេញ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការចូលរួមវគ្គ បណ្តុះបណ្តាលនេះ គឺជាការចូលរួមអនុវត្តលើកកម្ពស់ ការអនុវត្តច្បាប់ក្រៅប្រពន្ធ័តុលាការដើម្បីសុខដុមនីកម្មក្នុងសង្គម គឺប្រជាពលរដ្ឋឈ្នះទាំងអស់គ្នា។

ឯកឧត្តម កើត ឆែ បន្តថា វគ្គបណ្តុះបណ្តាលដោះស្រាយវិវាទ ក្រៅប្រពន្ធ័តុលាការ គឺស្ថិតលើទិដ្ឋភាព ដែលពាក់ព័ន្ធ នឹងការពង្រឹងការងាររដ្ឋបាល និងការផ្តល់សេវាសាធារណៈ និងសូមកោតសរសើរចំពោះការសម្របសំរួលជ្រើសរើសប្រធានបទ ការដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការ ដែលជាវិធានការអាទិភាព នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ។

ឯកឧត្តមអភិបាលរងរាជធានីភ្នំពេញ ក៏បានក្រើនរំលឹកដល់អង្គសិក្ខាសាលាដែលជាមន្ត្រី ត្រូវបន្តយកចិត្តទុកដាក់ បម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរថែមទៀត ។

គួរបញ្ជាក់ថា៖ កាលពីថ្ងៃទី២៧ តុលា ឆ្នាំ២០២៣ គណៈរដ្ឋមន្ត្រីបាន អនុម័តនូវ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើតការរៀបចំ និងកិច្ចដំណើរការ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ។ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺបានឆ្លើយតបទៅនឹងគោលបំណងជាមូលដ្ឋាននោះគឺ ការចំណេញពេលវេលា និងថវិកាក្នុងការដោះស្រាយវិវាទ និងការធានានូវសុខដុមនីយ៍កម្មក្នុងសង្គម ៕

ដោយ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner