បារមីរបស់ព្រះធម្ម វនវាសី ចន្ទ មុនី នៅលើទឹកដីអង្គរបាន ទាញយកភ្ញៀវទេសចរណ៍ជាតិ បែបសាសនាប្រមាណ ២១ម៉ឺននាក់
(សៀមរាប)៖ នៅក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ទី៣០ ខែ តុលា ឆ្នាំ២០២៣ ប្រជាពលរដ្ឋខ្មែរ ទាំងក្មេងទាំងចាស់ មកពី បណ្តារាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចូលមកកាន់ ខេត្តសៀមរាប ជាភ្ញៀវទេសចរណ៍ជាតិ បែបសាសនា ដើម្បីស្វែង ទៅជួប ព្រះភ័ត្តព្រះធម្ម វនវាសី ចន្ទ មុនី ( ហៅសង្ឃធុដង្គ) នៅប្រាសាទអង្គរ និងទីកន្លែងផ្សេងៗទៀតក្នុងក្រុង សៀមរាប ។ បងប្អូនប្រជាពុទ្ធបរិស័ទគ្រប់គ្នា បានចាត់ទុកថាព្រះធម្ម វនវាសី ចន្ទ មុនី មានព្រះបារមីដ៏ខ្លាំងពូកែ ដែលគួឲ្យ ជាទីគោរព ។
ក្នុងសកម្មភាពដែលប្រជាពលរដ្ឋបានមកកាន់លើទឺកដីខេត្តសៀមរាប អង្គរនេះយ៉ាពពាក់ពពួនគ្នានេះ ក្នុងគោលបំណងមក ជួប ព្រះធម្ម វនវាសី ចន្ទ មុនី នៅប្រាសាទអង្គរវត្ត និង ទីតាំងផ្សេងៗ ទៀតក្នុងក្រុងសៀមរាប ។ ទាំងនេះក៏បានបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋខ្មែរយើង មានជំនឿជឿជាក់តាមបែបប្រពៃណី សាសនា ដែលដូនតាយើងបានបន្សល់ទុកតរៀងមក ។ ម៉្យាទៀតបងប្អូនប្រជាពុទ្ធបរិស័ទខ្មែរយើង បានចាត់ទុកថា ព្រះតេជគណព្រះធម្ម វនវាសី ចន្ទ មុនី មាន ព្រះបារមីខ្ពង់ខ្ពស់ ជាអ្នកមានបុណ្យដោយប្រដូចព្រះអង្គជាទេវតាដើរដីទី២ បន្ទាប់លោកឪសួង គួរជាទីគោរពនិងប្រតិបត្តិ ។
មិនត្រឹមតែប៉ុណ្ណោះបងប្អូនដែលបានអញ្ជើញចូលមកកាន់ប្រាសាទអង្គរ ទោះបីបងប្អូនមិនបានជួបព្រះអង្គផ្ទាល់ ឲ្យតែបាន ត្រឹមឃើញព្រះភក្ត្រពីចម្ងាយ និង បានស្តាប់នូវព្រះធម៌ទេសនា ក្នុងការអប់រំទូន្មាន ផ្តល់ពុទ្ធឱវាទល្អៗ ដល់បងប្អូនប្រជាពុទ្ធ បរិស័ទ នូវព្រះសំនៀងរបស់ព្រះអង្គផ្ទាល់ ហើយក៏ទទួល បាន ផលបុណ្យ សេចក្តីសុខចម្រើន ក្នុងសងញកមគ្រួសារ ប្រសើរ ជាងគេដែលកំពុងបង្ខូចព្រះអង្គតាមប្រព័ន្ធសង្គមផងដែរ ។
តាមការបញ្ជាក់របស់ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួង ទេសចរណ៍ នៅក្នុងឱកាសបិទវគ្គបណ្តុះបណ្តាល ផ្នែក បដិ សណ្ឋា កិច្ច នៅសាកលវិទ្យាល័យ អង្គរ ខេត្តសៀមរាបនាព្រឹកថ្ងៃទី ៣១ ខែ តុលានេះ ដោយបានគូសបញ្ជាក់ថា ដោយបារមីរបស់ ព្រះតេជ គណព្រះធម្ម វនវាសី ចន្ទ មុនី និមន្តមកកាន់ទឹកដីអង្គរ បានធ្វើ ឲ្យខេត្តសៀមរាប ទាញយកភ្ញៀវ ទេសចរណ៍ជាតិ មកពីបណ្តារាជ ធានី ខេត្ត ក្រុង ស្រុក ប្រមាណជាង ២១ម៉ឺននាក់ ព្រមទាំងភ្ញៀវ បរទេសផងដែរ ។ ឯកឧត្តម បានបន្តទៀតថា ក្នុងរយៈពេល៣ថ្ងៃ ធ្វើឲ្យចំនួនលើសលប់ជាងបណ្តាបុណ្យប្រពៃណី ដែលសបញ្ជាក់ ឲ្យឃើញថា វិស័យ ទេសចរណ៍បែបសាសនា ជាចលករដ៏សំខាន់ ក្នុងវិស័យទេចរណ៍នៅកម្ពុជា ។ ក្នុងរយៈពេលកន្លងមក អ្នក ទេសចរ ដែលចូល កម្សាន្តប្រាសាទអង្គរវត្ត ភាគច្រើនបាន ត្រឹម តែមើលប្រាសាទ តែមិនបានស្គាល់អ្វីដែលស៊ីជម្រៅ ជាងនេះ នៅឡើយទេ ។ ម៉្យាងទៀតក្រសួង បានកំពុងគិតដល់ពី វិស័យ ទេសចរណ៍បែបជំនឿសាសនា ដែលក្រសួងទេសចរណ៍ កំពុង លើកគម្រោងនេះឡើង ហើយក៏នៅតាមទីវត្តអារាម នៅកម្ពុជា ដែលមានអាយុកាលរាប់រយឆ្នាំ ក៏បានកំពុងទាក់ទាញដល់ ភ្ញៀវ ទេសចរណ៍ជាតិ និង អន្តរជាតិចូលទស្សនាកម្សាន្តផងដែរ ៕
ដោយ ស៊ាន សុផាត