ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញមន្រ្តីច្រកទ្វារព្រំដែ ន អន្តរជាតិ ប៉ោយប៉ែតត្រូវលះបង់កម្លាំងកាយចិត្តផ្តល់សេវា ជូនភ្ញៀវកាន់តែល្អប្រសើរ

(ប៉ោយប៉ែត)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញទៅកាន់មន្រ្តីមានសមត្ថកិច្ច ទាំង អស់ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតត្រូវ មាន ស្មារតីលះបង់ខ្ពស់ ស្របពេលច្រកទ្វារអន្តរជាតិមួយនេះកំពុង ធ្វើកំណែទម្រង់បង្កើនការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលជាប្រភពចំណូលសេដ្ឋកិច្ចជាតិបាន ពីវិស័យទេសចរណ៍ ធុរកិច្ច និងវិស័យផ្សេងៗទៀត។

ការជំរុញនេះ ធ្វើឡើងក្នុងឱកាស ដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះជួប សំណេះ សំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍ នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ និងអ្នក ពាក់ព័ន្ធផ្សេងៗទៀត នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងបញ្ជាក់ថាច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានចាត់ទុកថា ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយកំពុងទទួលលំហូរភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ការដឹកទំនិញចេញចូល ដែលតម្រូវឱ្យមន្រ្តីផ្តល់ សេវាកម្មត្រូវយកចិត្តទុកដាក់បង្កើនការផ្តល់សេវាប្រកបដោយស្នាមញញឹមរាក់ទាក់ បង្កើនសមត្ថភាពផ្តល់សេវារហ័សទាន់ ចិត្ត ប្រកបដោយទំនុកចិត្ត មានសន្តិសុខ សណ្ដាប់ធ្នាប់ និង សុវត្ថិភាពល្អប្រសើរសម្រាប់ភ្ញៀវ។

ថ្លែងចំពោះមុខមន្រ្តីនាឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងនូវបញ្ហាជាអត្ថិភាពចំនួន៤ធំៗ ដែលត្រូវយកចិត្តទុកដាក់ធ្វើឱ្យមានវឌ្ឍនភាពកាន់តែល្អប្រសើរ ពោលគឺបញ្ហាសន្តិសុខតាមបន្ទាត់ព្រំដែន ពិសេសក្នុងតំបន់ ច្រកទ្វារព្រំដែនអន្តរជាតិនេះ។ មួយទៀតត្រូវបង្កើនប្រសិទ្ធភាព ផ្តល់ សេវាច្រកចេញចូលតែមួយ ដែលគួរសិក្សាបង្កើតអគារឬបន្ទប់ ផ្តល់ សេវាច្រកចេញចូលតែមួយ ងាយស្រួលសម្រាប់មហាជន ទូទៅទទួលសេវាកម្ម។ ក្នុងនោះផងដែរ ត្រូវគ្រប់គ្រងគន្លងផ្លូវ ចេញចូលសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ និងច្រកសម្រាប់ ចេញចូលទំនិញឱ្យមានលំហូរជាក់លាក់។ ចំណែកបញ្ហាសំខាន់មួយទៀតនោះ គឺការផ្តល់ឯកសារធ្វើយ៉ាង ឱ្យប្រាដកថាមានភាពងាយស្រួលជាងពេលកន្លងទៅ ពោលគឺកាត់បន្ថយភាពយឺតយ៉ាវសម្រាប់ភ្ញៀវ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីពាក់ព័ន្ធកន្លងទៅ បច្ចុប្បន្ន និងការបង្កើនប្រសិទ្ធភាពការងារនាពេលអនាគតបន្តទៅមុខទៀត។ ជាមួយគ្នានេះដែរ វឌ្ឍនភាពនៃអគារ និងហេដ្ឋារចនាសម្ព័ន្ធនានា បូករួមជាមួយប្រព័ន្ធបច្ចេកវិទ្យាទំនើបពិនិត្យលិខិតឆ្លងដែន(ស្កេន QR code)នៅច្រកចេញចូលនេះ ឯកឧត្តមអភិសន្តិបណ្ឌិត មានជំនឿជាក់ថា ការងារផ្តល់សេវាមួយនេះនឹងកាន់តែ មានភាពងាយស្រួល ឆាប់រហ័ស ចំណេញពេលវេលា ដល់ភ្ញៀវចេញចូលប្រទេសកម្ពុជា។

ថ្លែងបញ្ចប់នៃពិធីសំណេះសំណាលជាមួយមន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តាំផ្ញើដល់មន្រ្តី មានសមត្ថកិច្ចទាំងអស់ត្រូវបំពេញតួនាទីភារកិច្ច គោរពវិន័យ ឱ្យបានខ្ជាប់ខ្ជួន ពិសេសការពង្រឹងការគ្រប់គ្រងការចេញ ចូល របស់អ្នកដំណើរដោយត្រូវប្រាដកថាមានភាពត្រឹមត្រូវតាមបទដ្ឋាននានា។ មួយទៀតផងដែរ មន្រ្តីទាំងអស់ត្រូវត្រៀមសម្ភារៈ និង មធ្យោបាយផ្សេងៗដើម្បីអន្តរាគមន៍ជួយសម្រួលដល់ភ្ញៀវទាន់ពេលវេលា ករណីមានគ្រោះអាសន្នណាមួយកើតឡើងជាយថាហេតុ ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner