រដ្ឋាភិបាលតាលីបង់ស្នើពន្យារពេលបញ្ជូនជនភៀសខ្លួនអាហ្វហ្កានីស្ថានមកកាន់ស្រុកកំណើតវិញ

កាបុល៖ រដ្ឋាភិបាលតាលីបង់ស្នើដល់ប៉ាគីស្ថានឱ្យពន្យារពេលក្នុងការបញ្ជូនជនភៀសខ្លួនអាហ្វហ្កានីស្ថានខុសច្បាប់មកប្រទេសកំណើតវិញ ខណៈជនភៀសខ្លួនរាប់ពាន់នាក់កំពុងប្រមូលផ្ដុំកកកុញនៅតាមព្រំដែនអាហ្វហ្កានីស្ថាន ដោយភ័យខ្លាចថា ខ្លួននឹងត្រូវបានបណ្ដេញចេញពីប្រទេសប៉ាគីស្ថាន។

ប៉ាគីស្ថានបានកំណត់កាលបរិច្ឆេទត្រឹមថ្ងៃទី០១ ខែវិច្ឆិកានេះ ឱ្យប្រជាជនអាហ្វហ្កានីស្ថានជាង ១,៧លាននាក់ ដែលប៉ាគីស្ថានចាត់ទុកថា រស់នៅក្នុងប្រទេសខ្លួនដោយខុសច្បាប់ ចាកចេញពីប៉ាគីស្ថាន បើពុំនោះទេនឹងត្រូវបង្ខំឱ្យចាកចេញ។

ជាក់ស្ដែង ប្រជាជនអាហ្វហ្កានីស្ថានជាង ១៣០,០០០នាក់បានចាកចេញពីប៉ាគីស្ថាន ចាប់តាំងពីមានការប្រកាសឱ្យចាកចេញនេះ។ រដ្ឋាភិបាលតាលីបង់ក៏បានថ្លែងអំណរគុណចំពោះប្រទេសនានា ដែលព្រមទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថាន និងអំពាវនាវឱ្យទុកពេលសមស្របមួយ ក្នុងការឱ្យប្រជាជនទាំងនោះត្រលប់មកកាន់ប្រទេសវិញ។

ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ ២០២១មក រដ្ឋាភិបាលតាលីបង់តែងអំពាវនាវឱ្យប្រជាជនអាហ្វហ្កានីស្ថានវិលត្រលប់មកកាន់ប្រទេសខ្លួនវិញ ប៉ុន្ដែក៏បានបន្ទោសទង្វើរបស់ប៉ាគីស្ថានថា បានដាក់សម្ពាធលើប្រជាជនអាហ្វហ្កានីស្ថាន ចំពោះជម្លោះដែលបានកើតឡើងរវាងប្រទេសទាំងពីរ៕

ប្រភព៖ AFP ប្រែសម្រួលដោយ សាន ស្រីលក្ខណ៍

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner