កម្រិតទឹកភ្លៀងចាប់ផ្ដើមថយចុះ (Video Inside)

កម្រិតទឹកភ្លៀងធ្លាក់នឹងថយចុះក្នុងមួយសប្តាហ៍កំពុងឈានមកដល់នេះ ដោយសារតែកម្ពុជាទទួលរងឥទ្ធិពលប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន ជាមួយនឹងការចាប់ផ្តើមទទួលនូវរបបខ្យល់មូសុងឦសាន។

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម កម្រិតធ្លាក់របស់ទឹកភ្លៀងនឹងមានប្រមាណពី១០ទៅ៣០ភាគរយរវាងពីថ្ងៃទី១ដល់៣វិច្ឆិកា។ បណ្តាខេត្តនៅប៉ែកខាងជើង ប៉ែកឦសាន និងបណ្ដាខេត្តនៅជាប់មាត់សមុទ្ទ អាចពុំមានភ្លៀងធ្លាក់ ឬមានភ្លៀងធ្លាក់នៅ ក្នុងកម្រិតតិចតួច ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី រវាងពី ១០ភាគរយ ទៅ ២០ភាគរយ។

ចំណែកនៅរាជធានីភ្នំពេញ, បណ្តាខេត្តនៅទិសខាងត្បូង និងទិសខាងកើត ជាប់នឹងប្រទេសវៀតណាម អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របណ្តប់លើផ្ទៃដី រវាងពី២០ភាគរយទៅ៣០ ភាគរយ។

ads banner