១០ខែរកចំណូលពីប្រាសាទអង្គរបានជាង២៧លានដុល្លារ (Video Inside)
អត្ថបទដោយ៖
Apsara Net
ចំណូលពីការលក់សំបុត្រទស្សនាអង្គរក្នុងរយៈពេល១០ខែក្នុងឆ្នាំនេះ បានទទួលថវិកាជាង ២៧លានដុល្លារ។ របាយការណ៍របស់គ្រឹះស្ថានអង្គរបានឱ្យដឹងថាចំនួនភ្ញៀវទេសចរ ទិញបណ្ណចូលទស្សនាអង្គររយៈពេល១០ខែនេះ មានជាង ៦០ម៉ឺន ២ពាន់ ៥៧០នាក់ និងរកចំណូលបាន ២៧លាន ៨៨ម៉ឺន ២ពាន់ ៤៣៥ដុល្លារ ដែលកើនឡើង២៥៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា៣ប្រភេទ គឺសំបុត្រចូលទស្សនា១ថ្ងៃមានតម្លៃ ៣៧ដុល្លារ, រយៈពេល ៣ថ្ងៃតម្លៃ៦២ដុល្លារ និង ៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ។