២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១០៦ករណី (Video Inside)
អត្ថបទដោយ៖
Apsara Net
ការឆ្លងកូវីដ១៩ នៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១០៦ករណី ដែលបានកើតលើប្រទេសតែ៣ ប៉ុណ្ណោះនៅអាស៊ាន។ ករណីឆ្លងនៅថ្ងៃនេះ បានកើនឡើងមកវិញចំនួន ១០០ករណី បើប្រៀបធៀបការឆ្លងកាលម្សិលមិញ។ ប្រទេសកម្ពុជាមិនមានរកឃើញអ្នកឆ្លងថ្មីឡើយនៅថ្ងៃនេះ។
ប្រទេសទាំង៣ នៅអាស៊ាន ដែលរកឃើញមានឆ្លងថ្មីថ្ងៃនេះ រួមមានប្រទេសហ្វីលីនពីន មានការឆ្លងចំនួន ៩៦ករណីច្រើនជាង, វៀតណាមមានការឆ្លង ៩ករណី និងប្រទេសមីយ៉ាន់ម៉ា មានការឆ្លង ១ករណីតិចជាគេក្នុងចំណោមប្រទេសទាំង ៣។
ប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ។