សម្តេចធិបតីពន្យល់អត្ថន័យការបណ្តាក់ទុន ខណៈក្រុមប្រឆាំងបន្តការរិះគន់ (Video Inside)

សម្តេចធិបតីបានថ្លែងចាត់ទុកកត្តាសន្តិភាព គឺជាកត្តាសំខាន់បំផុត នៃការនាំប្រទេសឱ្យធ្វើដំណើរទៅមុខចាកចេញពីភាពក្រីក្រឈានទៅរកការអភិវឌ្ឍន៍។ ប្រសាសន៍បញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលមួយជាមួយកម្មករ នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយសម្តេចបានរៀបរាប់ពន្យល់ជុំវិញអត្ថន័យ នៃការបណ្តាក់ទុន របស់ក្រុមហ៊ុនបរទេសនានា នៅក្នុងប្រទេសកម្ពុជា ខណៈដែលក្រុមធ្វើនយោបាយប្រឆាំងតែងរិះគន់ជាប្រចាំ ជាពិសេសការបណ្តាក់ទុនណាដែលមកពីប្រទេសចិននោះជាដើម។

កម្ពុជាក្រោយសង្គ្រាមស៊ីវិលបានបញ្ចប់ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន, ដំណាក់កាលរៀបចំអភិវឌ្ឍន៍ ត្រូវបានរៀបចំឡើងសាជាថ្មី។ កម្ពុជាបើទោះបីមិនសូវសំបូរនូវធនធានធម្មជាតិ និងខ្វះខាតធនធានមនុស្សថែមទៀតនោះ នៅតែធ្វើឱ្យប្រទេសដែលទើបងើបពីសង្គ្រាមស៊ីវិល ក្លាយជាប្រទេស ដែលមានការអភិវឌ្ឍន៍លឿនគួរឱ្យកត់សម្គាល់ ប៉ុន្តែក្រុមធ្វើនយោបាយប្រឆាំង មិនដែលបានទទួលស្គាល់នូវកិច្ចប្រឹងប្រែងដ៏នឿយហត់របស់រាជរដ្ឋាភិបាលឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងពន្យល់ថា ការអភិវឌ្ឍន៍ប្រទេសទៅមុខបាន គឺអាស្រ័យលើកត្តាដ៏ធំបង្អស់មួយ…នោះគឺសន្តិភាព។

សម្តេចធិបតីបានថ្លែងថាការគៀងគរការបណ្តាក់ទុនពីបរទេស គឺដើម្បីជួយពលរដ្ឋមានការងារធ្វើ និងការយកលុយមកកសាងហេដ្ឋារចនាសម្ព័ន្ធ បំរើដល់សេដ្ឋកិច្ច។

ads banner