សម្តេចធិបតីផ្ញើសារជូនអ្នកនយោបាយចាស់វស្សា (Video Inside)

សម្តេចធិបតីបានផ្ញើសារនៅថ្ងៃទី២វិច្ឆិកានេះ ជូនដល់អ្នកនយោបាយចាស់វស្សាម្នាក់ ដែលចូលចិត្តរករឿងដល់កូនក្មេង។ សម្តេចធិបតីមិនបានបញ្ជាក់ថា តើអ្នកនយោបាយចាស់វស្សា ដែលចូលចិត្តរករឿងកូនក្មេងនេះ ជាអ្នកណានោះឡើយ ប៉ុន្តែបាននិយាយបង្ហើបថាបុគ្គលនយោបាយរូបនោះ បានព្យាយាមតាមដានចង់ដឹងអំពីការសរសេរនិក្ខេបបទថ្នាក់បណ្ឌិតរបស់សម្តេចធិបតី។

សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាកូនខ្មែរលើកដំបូង ដែលប្រឡងចេញពីសាលាថ្នាក់បណ្ឌិតយោធាអាមេរិកនៅ West Point ឆ្នាំ១៩៩៩។ សម្តេចធិបតី គឺជាអតីតនិស្សិតខ្មែរម្នាក់ដែលបាន ទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិត PhD ផ្នែកសេដ្ឋកិច្ច នៃសកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេសនៅឆ្នាំ២០០៨។

ads banner