សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញាតិឱ្យកីឡាករប្រដាល់មីយ៉ាន់ម៉ា ដាវ លឺដុឌ និងកីឡាករប្រដាល់គុនខ្មែរ ព្រំ សំណាង ចូលជួបសំណេះសំណាល

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយកីឡាករប្រដាល់ មីយ៉ាន់ម៉ា លោក ដាវ លឺដុឌ (Dave Leduc) និងកីឡាករប្រដាល់ គុនខ្មែរ របស់កម្ពុជា លោក ព្រំ សំណាង ក្នុងជំនួបសំណេះសំណាល និងសម្ដែងការគួរសម នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ទី២ វិច្ឆិកា ២០២៣។

សូមជម្រាបថា អ្នកប្រដាល់មីយ៉ាន់ម៉ាដើមកំណើតកាណាដា Dave Leduc បានមកដល់កម្ពុជាហើយ កាលពីយប់ថ្ងៃទី១ ខែវិច្ឆិកា ដើម្បីត្រៀមប្រកួតជាមួយកំពូលអ្នកប្រដាល់កម្ពុជា ព្រុំ សំណាង។

អ្នកប្រដាល់ ដាវ លឺដុឌ (Dave Leduc) នឹងត្រូវតទល់នឹងជាមួយកីឡាករគុនខ្មែរ ព្រុំ សំណាង នៅសង្វៀនជីបម៉ុង ២៧១ មេហ្គាម៉ល វេលាម៉ោង ៧យប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការប្រកួតរវាង ដាវ លីឌុច ស្តេចប្រដាល់មីយ៉ាន់ម៉ា ជាមួយកីឡាគុនខ្មែរ ព្រំ សំណាង នេះ ជាចំណងមិត្តភាពដ៏ល្អនៃប្រទេសទាំង២ ក៏ដូចជាបង្ហាញថា៖ កម្ពុជា ជាប្រទេស ដែលមានចិត្តទូលាយ បេះដូងធំ ហើយពិភពលោកទទួលស្គាល់ ។

ដោយឡែកចំពោះវត្តមានរបស់សម្ដេចធិបតី អញ្ជើញទស្សនាផ្ទាល់ នៅកន្លែងប្រកួតនោះ អ្នករៀបចំកម្មវិធី មិនអាចបញ្ជាក់បានទេ ។ នេះបើតាមលោក ជួប វត្ថា អ្នករៀបចំកម្មវិធីនៃការប្រកួតនេះ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner