ក្រសួងអប់រំ និង អង្គភាពប្រឆាំងអំពើពុករលួយចុះពិនិត្យ មណ្ឌលប្រឡង ដើម្បីត្រៀមសម្រាប់ការប្រឡងបាក់ឌុបនៅថ្ងៃ ០៦ វិច្ឆិកា ២០២៣
ភ្នំពេញ៖ ក្រុមមន្រ្តីដែលជាថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដោយក្នុងនេះរួមមានទាំងមន្រ្តីអង្គភាពប្រឆាំងអំពើពុក រលួយផងនៅថ្ងៃទី២ខែវិច្ឆិកា បានចុះពិនិត្យស្ថានភាពតាម មណ្ឌល ប្រឡងត្រៀមសម្រាប់ដំណើរការសំណេរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនៅដើម សប្តាហ៍ក្រោយនេះ ដេីម្បីឱ្យការប្រឡងប្រព្រឹត្តទៅដោយរលូន គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
ក្រសួងអប់រំបានឱ្យដឹងថាការចុះពិនិត្យមណ្ឌលប្រឡងនេះ ត្រូវបានធ្វើឡើងដើម្បីធានាបានថាមណ្ឌលប្រឡងមានបរិស្ថានល្អអំណោយផល មិនមានការបង្កសំឡេងរំខាន មានហេដ្ឋារចនា សម្ព័ន្ធ រឹងមាំល្អ ផ្តល់នូវសុខសុវត្ថិភាពក្នុងដំណើរការសំណេរ ។
ក្រសួងបន្តឱ្យដឹងថា៖មណ្ឌលប្រឡងនីមួយៗត្រូវបំពេញបាន នូវស្តង់ ដា ដែលបានកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។ មណ្ឌលប្រឡងនីមួយៗចាំបាច់ត្រូវមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំគ្រប់គ្រាន់ដូចជា តុ កៅអី ក្កាខៀន ទ្វា បង្អួច មានបំពាក់ឧបករណ៍ បំពង សំឡេង អគ្គីសនី បន្ទប់ទឹក បន្ទប់សង្គ្រោះបឋម និងបន្ទប់ ប្រឡង សម្រាប់បេក្ខជនមានបញ្ហាសុខភាព។ បន្ទប់ប្រឡងត្រូវ មានពន្លឺចេញចូល មានដំបូលរឹងមាំជិតល្អ មិនមានផលប៉ះពាល់ ករណីមានភ្លៀងធ្លាក់ជាដើម។
ដោយឡែកនៅថ្ងៃដដែលនេះឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញសាផ្ដាំផ្ញើ និងជូនពររបស់ ជូនដល់បុគ្គលិកអប់រំ និងអ្នកពាក់ព័ន្ធ ក្នុងឱកាសនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ខាងមុខនេះ។
ក្នុងការថ្លែងសានេះដែរ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងអប់រំបានបញ្ជាក់ថាដោយលើកទឹកចិត្តដល់គណៈមេប្រយោគ គណៈកម្មការនានា និងអ្នកពាក់ព័ន្ធក្នុងការរៀបចំដំណើរការប្រឡងត្រូវតែខិតខំបំពេញភារកិច្ចរៀងៗខ្លួនដោយការទទួលខុសត្រូវខ្ពស់ ដែលប្រកបដោយវិជ្ជាជីវៈ និងមានប្រសិទ្ធភាពទាំងការងាររដ្ឋបាល ទាំងការងារគ្រប់គ្រង បច្ចេកទេស សន្តិសុខ វិធានការសុខភាព និងសុវត្តិភាពដើម្បីធានាថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ ហៅថា បាក់ឌុបដោយប្រព្រឹត្តទៅតាមគោលការច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
ជាមួយគ្នាឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនបានជូនពរ ដល់គណៈមេយោគ គណៈកម្មការនានា និងអ្នកពាក់ព័ន្ធនានាឱ្យ ទទួល បានជោគជ័យក្នុងឱកាសប្រឡងសញ្ញាបត្រ មធ្យមសិក្សា ទិយភូមិ នេះផងដែរ ៕
ដោយ ៖ ម៉ាដេប៉ូ