ក្រសួងការងារ និង IOM នឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ គាំពារ ពលករទេសន្តរប្រវេសន៍
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី KRISTIN PARCO ប្រធានបេសកកម្មអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ប្រចាំនៅកម្ពុជា បានឯកភាពគ្នាបន្តលើកកម្ពស់ កិច្ចសហ ប្រតិ បត្តិការគាំពារពលករទេសន្តរប្រវេសន៍នៅកម្ពុជា។
ក្នុងជំនួបដែលធ្វើឡើងនាថ្ងៃរសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ភាគីទាំងពីរ បានលើកឡើងពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការសំខាន់ៗ ដែល អង្គការIOMបានគាំទ្រទាំងកម្រិតកម្ពុជា និងកម្រិតតំបន់ទន្លេ មេគង្គដើម្បីធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌ និងសិទ្ធិរបស់ពលក រទេសន្តរប្រវេសន៍។
ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការ IOM ដែលគាំទ្រដល់កម្ពុជា លើគម្រោងPROMISE ក៏ដូចជាគម្រោង ផ្សេងៗ ទៀត ដើម្បីឱ្យពលករទេសន្តរប្រវេសន៍កម្ពុជា ទទួលបាន លក្ខខណ្ឌការងារល្អ មានការគោរពសិទ្ធិនិងការពង្រឹង សមត្ថភាព ជំនាញជាដើម។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញទស្សនៈវិស័យរបស់ ក្រសួង ក្នុងអាណត្តិទី៧ក្នុងនាមជាសេនាធិការ ឱ្យរាជរដ្ឋាភិបាល កម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានចង្អុលបង្ហាញឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលជំនាញដល់យុវជន និងកម្លាំងពលកម្មក្នុងទីផ្សារ ដែល មានស្រាប់ ក៏ដូចជាការពង្រីកនូវការថែទាំសុខភាពតាម រយៈរបបភាគទានស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និង សមាជិកក្នុងបន្ទុករបស់កម្មករនិយោជិតដែលជាយុទ្ធសាស្ត្រពង្រឹងសុខុមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយការចំណាយ។
ប្រធានបេសកកម្មអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បាន គាំទ្រ លើកសរសើរ និង វាយតម្លៃខ្ពស់ចំពោះគោលនយោបាយថ្មី របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលលោកស្រីថា បានគិតគូពីផល ប្រយោជន៍ពលរដ្ឋ ៕
ប្រភព ៖ ក្រសួងការងារ