ម្ចាស់ផ្ទះកម្ពុជាដណ្តើមបានមេដាយសរុប១៤គ្រឿងពីការប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣
(ភ្នំពេញ)៖ ការប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០៣ ដែលកម្ពុជាធ្វើជាម្ចាស់ ដំណើរការប្រកួតរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែ តុលា រហូតដល់ថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងពហុកីឡដ្ឋានមរតកតេជោ កម្ពុជា ដណ្តើមបានមេដាយសរុបចំនួន១៤គ្រឿង ក្នុងមេដាយ មាស១ ប្រាក់៦ និងសំរិទ្ធ៧គ្រឿង។

សូមបញ្ជាក់ថា ការប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ី អាគ្នេយ៍ ឆ្នាំ២០២៣នេះ ប្រទេសដែលដណ្តើមបានចំណាត់ថ្នាក់ លេខ១ ប្រទេសមីយ៉ាន់ម៉ា ឈ្នះមេដាយសរុប ១៧គ្រឿង មេដាយមាស១១ មេដាយប្រាក់៤ និងសំរិទ្ធ២គ្រឿង។ ប្រទេសដែលឈរនៅចំណាត់ថ្នាក់លេខ២កម្ពុជា ឈ្នះមេដាយសរុបចំនួន ១៤គ្រឿង មាស១ ប្រាក់៦ និងសំរិទ្ធ ៧គ្រឿង។ ប្រទេសឈរនៅចំណាត់ថ្នាក់លេខ៣ ទីម័រលេស ឈ្នះមេដាយសរុប ១០គ្រឿង មេដាយប្រាក់១ និងសំរិទ្ធ៩គ្រឿង ។ ប្រទេសឈរនៅចំណាត់លេខ៤ប្រទេសឡាវ ឈ្នះមេដាយសរុប៣គ្រឿង ប្រាក់ សំរិទ្ធ២ ៕





រូបភាព និងអត្ថបទ ៖ ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។