ឯកឧត្តម ហ៊ុន ម៉ានិត នាំយកអាវរងាជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបញ្ជាការដា្ឋនកងទ័ពជើងគោក

អត្ថបទដោយ៖
ឈឹម សុផល

(ខេត្តតាកែវ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បាននាំយកអាវរងា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនបញ្ជាការដា្ឋនកងទ័ពជើងគោក នាថ្ងៃទី៣ ខែវិច្ឆិការ ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ( ត្រាំខ្នា ស្រុកបាទី ខេត្តតាកែវ ) ។

ជំនួសមុខឱ្យអង្គភាពចំណុះកងទ័ពជើងគោកទាំង ១៣អង្គភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម បានសម្ដែងនូវ ការដឹងគុណយ៉ាងក្រៃលែងជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាពិសេស សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ និង គិតគូរពីសុខទុក្ខរបស់បងប្អូន នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ដែលជានិច្ចកាល សម្តេចតេជោហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែផ្តល់ និងចែកអំណោយជាអាវភ្លៀង អាវរងាចំនួន ០២ លើកក្នុងមួយឆ្នាំ ជូនដល់បនប្អូនយើងពុំដែលអាក់ខានឡើង ក្នុងនោះអាវភ្លៀង ០១លើក និងអាវរងា ០១លើក ជារៀងរាល់ឆ្នាំ ។

ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា បន្ថែមទៀតថា ជាការពិតណាស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង ការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បណ្ដាអង្គភាពចំណុះកងទ័ពជើងគោក ពិតជាបានបន្តការអភិវឌ្ឍន៍ខ្លួនយ៉ាងគាប់ ប្រសើរ ទាំងសមត្ថភាព ចំនេះដឹង ការបំពេញភារកិច្ចពិសេសកម្រិតនៃការរស់នៅប្រចាំថ្ងៃរបស់កងទ័ពកាន់តែមាន ភាពប្រសើរឡើង តាមរយៈការគាំទ្រទាំងស្មារតី និងសម្ភារៈ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នានមានប្រសាសន៍ថា ជានិច្ចកាល សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត តែងតែផ្តល់ និងចែកអំណោយជាអាវភ្លៀង អាវរងាចំនួន ០២លើកក្នុងមួយឆ្នាំ ជូនដល់បងប្អូនយើងពុំដែលអាក់ខានឡើយ ក្នុងនោះអាវភ្លៀង ០១លើកសម្រាប់រដូវភ្លៀង និងអាវរងា ០១លើក សម្រាប់រដូវត្រជាក់ជារៀងរាល់ឆ្នាំ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានសំដែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះគំរូវីរភាពដ៏អង់អាចក្លាហានរបស់កងកម្លាំងប្រដាប់អាវុធយើង ដែលបានពុះពារឆ្លងកាត់គ្រប់ឧបសគ្គ បូជាទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងបានលៈបង់ពលីជីវិតដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជន ។

ឯកឧត្តម ហ៊ុន ម៉ានិត បានបន្ថែមថា កងកម្លាំងប្រដាប់អាវុធ ជាកម្លាំងដ៏សំខាន់ មិនអាចខ្វះបាន នៅក្នុងការរក្សាបាននូវការ ការពារអធិបតេយ្យភាព បូរណភាពទឹកដី ជូនប្រទេសជាតិ និងប្រជាជន ។ ត្រូវគោរព និងការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពារដាច់ខាតសុខសន្តិភាព និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍន៍ជាតិឲ្យកាន់តែរីកចម្រើន ៕

ប្រភព ៖ កងទ័ព

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner