អភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន គឺជាជម្រើសរបរចិញ្ចឹមជីវិតដ៏ចាំបាច់ របស់ប្រជាពលរដ្ឋកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិ

អត្ថបទដោយ៖
ឈឹម សុផល

(ខេត្តសៀមរាប)៖ អភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈផ្តល់នូវជម្រើស ក្នុងការដាំដុះដំណាំ និងចិញ្ចឹមសត្វ គឺជាជម្រើរបរចិញ្ចឹមជីវិតដ៏ចាំបាច់ និងការចូលរួមដាំឈើបន្ថែមនៅក្នុងមូលដ្ឋាន គឺជាការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងបែបនេះ នៅក្នុងពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននៅក្នុងសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ក្នុងភូមិសាស្រ្តនៃឧទ្យានជាតិព្រះជ័យវរ្មន-នរោត្តម «ភ្នំគូលែន» ក្នុងខេត្តសៀមរាប កាលពីរសៀលថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ពីការលើកទឹកចិត្ត របស់ក្រសួងបរិស្ថាន សម្រាប់ការអភិវឌ្ឍផលិតផល ការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច ដែលចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ ជាពិសេសសេវាកម្មទេសចរណ៍ធម្មជាតិ នៅតំបន់ដែលមានសក្តានុពលធម្មជាតិ និងប្រយោជន៍ក្នុងការលក់កាបូន ដើម្បីទទួលបានថវិកាត្រឡប់មកជួយពង្រឹងសេដ្ឋកិច្ចមូលដ្ឋានវិញផងដែរ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកទឹកចិត្តដល់ប្រជា ពលរដ្ឋ នៅតាម សហគមន៍តំបន់ការពារធម្មជាតិ ត្រូវចូលរួម ជាមួយក្រសួងបរិស្ថាន ក្នុងការដាំឈើ ដែលក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការ១០ តុលា ផ្តល់កូនឈើដោយឥតគិតថ្លៃ ចំនួន ១លានដើមដាំជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០២៤តទៅ ដើម្បី បង្កើនភាពបៃតង គឺបង្កើនគម្របព្រៃឈើ ស្របតាមគោល នយោ បាយ របស់រាជរដ្ឋាភិបាល ដែលបានកំណត់ថាគម្រប ព្រៃឈើ ត្រូវ តែកើនកើង៦០% នៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា នៅក្នុងពេលទស្សនកិច្ចនៅក្នុងសហគមន៍ តំបន់ការពារ ធម្មជាតិក្នុងឧទ្យានជាតិព្រះជ័យវរ្មន-នរោត្តម «ភ្នំគូលែន» ឯកឧត្តមរដ្ឋមន្រ្តី និងប្រតិភូក្រសួងបរិស្ថាន បានជួបសំណេះសំណាលសួរសុខទុក្ខ និងបានទស្សនាការ ដាក់តាំងផលិតផលសហគមន៍ រួមមានការចិញ្ចឹមជ្រូកគូលែន ការកែច្នៃអនុផលព្រៃឈើ ការចិញ្ចឹមឃ្មុំ ផលិផលកសិកម្មប្រក ដោយនិរន្តរភាព និងការរៀបចំផែនការវិនិយោគ ទេសចរណ៍ ធម្មជាតិ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ រួមទាំងទឹកស្អាត និងអនាម័យ នៅឧទ្យានជាតិ «ភ្នំគូលែន»៕

ប្រភព ៖ ក្រសួងបរិស្ថាន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner