អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ  បានប្រែក្លាយតំបន់ដែល ធ្លាប់ជាសមរភូមិដ៏ក្តៅមកជាតំបន់អភិវឌ្ឍន៍មួយ ជាមួយអាកាសយាន ដ្ឋាន អន្តរ ជាតិទំនើប និងធំជាងគេនៅកម្ពុជា

សៀមរាប៖ ក្នុងពេលចុះពិនិត្យការងារបញ្ចប់នៃគម្រោងសាងសង់ អាកាស យានដ្ឋានអន្តរជាតិ សៀមរាបអង្គរនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ ឯកឧត្ដម តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ ក្រសួង រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការ តម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានលើកឡើងថា ការងាររបស់គណៈកម្មការនៅពេលនេះ គឺបាន ចប់សព្វគ្រប់ ។ នេះ គឺជាការពិនិត្យបញ្ចប់គម្រោងសាងសង់ អាកាស យានដ្ឋានអន្តរជាតិសៀមរាបអង្ករ មុនការសម្ពោធដាក់ឱ្យប្រើ ប្រាស់ជា ផ្លូវការនៅថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា។

នាពេលនេះដែរឯកឧត្តមបានរំលឹកថា គម្រោងធំៗចំនួនពីរបាន ចាប់ផ្តើមចរចា ក្នុងពេលដំណាលគ្នា គឺគម្រោងសាងសង់អាកាស យានដ្ឋាន អន្តរ ជាតិ សៀមរាបអង្គរ និង គម្រោងសាងសង់ផ្លូវល្បឿន លឿន ភ្នំពេញ-ខេត្តព្រះសីហនុ ប៉ុន្តែដោយសារវិបត្តិហិរញ្ញវត្ថុសកល ឆ្នាំ២០០៨ គម្រោងទាំងពីរនេះ មិនអាចធ្វើដំណាលគ្នាបាន។ ថ្នាក់ដឹក នាំនៃប្រទេសទាំងពីរ កម្ពុជា និងចិន បានពិភាក្សា និង សម្រេច ជ្រើស រើសយក ក្រុមហ៊ុន ពីខេត្តយូណាន ដើម្បីអភិវឌ្ឍអាកាស យានដ្ឋានអន្តរ ជាតិសៀមរាបថ្មីនេះ និងបានប្រគល់ការងារសាងសង់ឱ្យ គណៈកម្មការ តម្រង់ ទិស ដែលមានឯកឧត្តមជាប្រធាន និងការងារចរចាសំណង់បិទ អាកាសយានដ្ឋានសៀមរាបចាស់ ទៅគណៈកម្មការចរចាសំណង ដែលមានឯកឧត្តម ជា  វ៉ាន់ដេត ជាប្រធាន។

ឯកឧត្តមបានបន្តថា ទោះបីជាជួបវិបត្តិសេដ្ឋកិច្ច ដោយសារជំងឺ កូវីដ-១៩ និងផលវិបាកជាច្រើនក្នុងដំណើរការសាងសង់ក៏ដោយ ក្រុម ការងារ ទាំងអស់បានពុះពារ ដោះស្រាយជាមួយគ្នា រហូតទទួលបាន ជោគ ជ័យ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងមានលទ្ធផល ដូចថ្ងៃនេះ ហើយទៅអនាគត យើងមិនត្រឹមតែ មាន អាកាសយានដ្ឋានខ្នាត អន្តរជាតិនោះទេ យើងនឹងមានទីក្រុងរណប ទំនើបនៅតំបន់ ជុំវិញអាកាស យានដ្ឋាន ដែលនឹងក្លាយទៅជាតំបន់ទ្រទ្រង់ សេដ្ឋកិច្ចដ៏ សំខាន់ ទាំងក្នុងតំបន់ និងសេដ្ឋកិច្ចកម្ពុជាទាំងមូល ដែលនេះ គឺជា មោទកភាព ដែលបានកើតចេញពីការខិតខំប្រឹងប្រែងរបស់ យើងទាំង អស់ គ្នា។

ឯកឧត្តមបានគោរពថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន , សម្តេចធិបតី ហ៊ុន ម៉ាណែត , សម្តេចវិបុលបញ្ញា សុខ អាន សមាជិក សមាជិកានៃគណៈកម្មការតម្រង់ទិស និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងរហូតធ្វើឱ្យគម្រោង សាងសង់ នេះទទួលបានជោគជ័យ។

ឯកឧត្តមប្រធាន ក៏បានប្រកាសអំពីភាពជោគជ័យនៃគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប អង្គរ ដូចបានឃើញជាក់ស្តែង ក្នុងថ្ងៃនេះ និងការបំពេញចប់សព្វគ្រប់នៃភារកិច្ចរបស់គណៈកម្មការ តម្រង់ទិស និងគណៈកម្មការចរចាសំណង ហើយការងារអនុវត្តបន្ត គឺស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនប្រតិបត្តិការអាកាសយានដ្ឋាន ។

ជាមួយគ្នានេះ លោក លូ វៃ (Lu Wie) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន AIAI ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិអនុវត្តគម្រោង ក៏បានថ្លែងអំណរគុណដល់គណៈកម្មការតម្រង់ទិស និងក្រុមការងារ ទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការគ្នាបានយ៉ាងល្អ ដែលជំរុញឱ្យគម្រោងនេះសម្រេចជោគជ័យ និងស្នើសុំបន្តការគាំទ្រលើ គម្រោងអភិវឌ្ឍន៍ផ្សេងទៀតនាពេលខាងមុខ ៕
អត្ថបទ៖ វណ្ណលុក និងង៉ាន ទិត្យ, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner