សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ វិច្ឆិកា ២០២៣

១. ក្រុមបេសកកម្ម IMF សរសើររដ្ឋាភិបាលកម្ពុជាលើការប្រឆាំងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម ដែលកម្ពុជាអាចរំដោះខ្លួនចេញពីបញ្ជីតាមដានរបស់ FATF – AMS Central

២. អង្ករសែនក្រអូបកម្ពុជា ឈ្នះពានរង្វាន់មាស ពីកម្មវិធីវាយតម្លៃគុណភាព រសជាតិប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន ប្រចាំឆ្នាំ២០២៣ – FN

៣. ទីក្រុងបាត់ដំបងរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបណ្តាញទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្គូ – កម្ពុជាថ្មី

៤. ស្រីលង្កាបានអនុម័តដំឡើងពន្ធលើតម្លៃបន្ថែម (VAT) រហូតដល់ ១៨% ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ មករា ឆ្នាំ២០២៤ តទៅ – AFP

៥. ចិនបានចាប់ផ្តើមស្ទង់មតិប្រជាជន ១,៤លាននាក់ ស្តីពីការផ្លាស់ប្តូរចំនួនប្រជាជន ខណៈចិនបង្កើនការលើកទឹកចិត្តដល់ប្រជាជនឱ្យមានកូនកាន់តែច្រើន ចំពេលអត្រាកំណើតចិនថយចុះ – Reuters

#ams1minute

ads banner