ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើក “មហាសន្និ បាត លើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក” ក្នុងខេត្ត សៀមរាប
(ខេត្តសៀមរាប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីបើក “មហាសន្និបាត លើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក” ក្រោមប្រធានបទ “ស្រមៃមើលឱកាស” ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
មហាសន្និបាត លើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក រៀប ចំ ឡើងលើទឹកដីសៀមរាបអង្គរ ពីថ្ងៃទី៥ ដល់ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ស្រមៃមើលឱកាស៖ ផ្តល់អំណាច ដល់ កុមារី និងយុវតី (Imagine Possibilities)»។
ការជ្រើសរើសកម្ពុជា ឱ្យធ្វើជាម្ចាស់ផ្ទះមហាសន្និបាតលើកទី៧ របស់មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាការសម្រេច ប្រកបដោយសុភនិច្ឆ័យរបស់ លោកស្រី បណ្ឌិត Juseon Byun ដែលជាស្ថាបនិក FAPW និងលោកស្រី Chempaka Emalin Pahamin ប្រធានកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក លោកស្រី Ching Ching Wee-Ong ប្រធានមិត្តកាយឫទ្ធិនារីប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក ដោយ សង្កេត ឃើញពីការរីកចម្រើន និងការ កើនឡើងសមាជិក FAPW នៅកម្ពុជាផ្ទាល់។
ការទទួលធ្វើជាម្ចាស់ផ្ទះនេះ ក៏ជាបទពិសោធន៍ដ៏មានសារៈសំខាន់ សម្រាប់ប្រទេសកម្ពុជា ក្នុងការត្រៀមលក្ខណៈសម្បត្តិ ឱ្យបាន គ្រប់ គ្រាន់ សម្រាប់ធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និបាតពិភពលោក លើកទី ៣៩ ឆ្នាំ២០២៦ របស់សមាគមកាយ ប្ញទ្ធិនារីពិភពលោក (39th WAGGGS World Conference) ផងដែរ៕
ដោយ ៖ វណ្ណលុក