សម្លេងផ្ទុះលាយលំនឹងភ្លើងឆេះពេញតំបន់ហ្គាហ្សា នាពេលយប់ ខណៈអ៊ីស្រាអែលបន្តវាយប្រហារ

MC. ហ្គាហ្សា៖ ការផ្ទុះផ្ទួនៗ ជាមួយនឹងភ្លើងឆេះអាចត្រូវបានគេមើលឃើញ និងឮ នៅលើទីក្រុង Gaza កាលពីយប់ថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ ខណៈដែលអ៊ីស្រាអែលបន្តការសងសឹករបស់ខ្លួន បន្ទាប់ពីការវាយប្រហារ កាលពីថ្ងៃទី ៧ ខែតុលា។

Read. គិតត្រឹមថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើតំបន់ ហ្គាហ្សាដែលគ្រប់គ្រងពួកហាម៉ាស់ មានរយៈពេល ២៩ថ្ងៃមកហើយ ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយលុក ឆ្លងកាត់ព្រំដែនអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។

ការវាយប្រហាររបស់ហាម៉ាស់ នៅពេលនោះ បានធ្វើឲ្យស្លាប់មនុស្សជាង១៤០០នាក់ ហើយមនុស្ស២៤០នាក់ ត្រូវចាប់ធ្វើជាចំណាប់ខ្មាំង នេះបើយោងតាមអ៊ីស្រាអែល។ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកឥតឈប់ឈរ ទៅលើតំបន់ហ្គាហ្សា ស្ទ្រីប គ្រប់គ្រងដោយក្រុមហាម៉ាស និងថែមទាំងបានបញ្ជូនទាហានចូលទៅក្នុងទឹកដីប៉ាឡេស្ទីន។ ហាម៉ាស់បានអះអាងថា មនុស្ស ចំនួន៩៤៨៨នាក់ហើយដែលបានស្លាប់ ក្នុងនោះ ប្រហែលពីរភាគបី នៃអ្នកស្លាប់ គឺជាស្ត្រី និងកុមារ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner