រដ្ឋមន្រ្តីក្រសួងអធិការកិច្ចរំលឹកដល់មន្ត្រីរាជការ ត្រូវពង្រឹងនិងបង្កើន សម្ថភាព ផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍមន្ទីរ ក៏ដូចជាស្ថាប័ន

សៀមរាប៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បាន រំលឹក ដល់មន្ត្រីរាជការចំណុះឱ្យមន្ទីរ ត្រូវពង្រឹងសមត្ថភាពនិង បង្កើនទាំង ចំណេះដឹង ជំនាញ ផ្ទាល់ខ្លួនដើម្បីចូលរួមចំណែកអភិវឌ្ឍមន្ទីរ ក៏ដូច ជាស្ថាប័ន ។ឯកឧត្តមបានលើកឡើងបែបនេះក្នុងឱកាស អញ្ជើញជួប សំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរទំនាក់ ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការ កិច្ចខេត្តសៀមរាប នារសៀលថ្ងៃអាទិត្យទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងឱកាសនេះដែរឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងនូវការកោត សរសើរ និង វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់មន្ទីរខេត្តសៀមរាប ក៏ដូចជាការ រៀបចំសោភណភាពបានស្អាត មានសណ្តាប់ធ្នាប់ និងមានរបៀបរៀប រយល្អ។ ចំណែកឯមន្ត្រីក៏បានបំពេញការងារស្របតាមតួនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ឯកឧត្តមរដ្ឋមន្រ្តីរំលេចថា បេសកកម្មរបស់ក្រសួងដែលសម្រេចបាន ក្នុងរយៈពេល ៧២ថ្ងៃ ក្នុងអាណត្តិថ្មីទី៧ នេះ គឺបានបន្តថែរក្សាកេរ្តិ៍ ដំណែលពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តាមរយៈការផ្លាស់ ប្តូរឈ្មោះ ក្រសួងបានដោយជោគជ័យ ក៏ដូចជាការទទួលបាន អនុក្រឹត្យ ស្ដីពីការអនុញាតឱយប្រើប្រាស់រូបសញ្ញា និងត្រាស្របតាមឈ្មោះ ក្រសួងអធិការកិច្ចថ្មីផងដែរ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner