រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានក្រើនរំលឹកដល់មន្ត្រីរាជការត្រូវពង្រឹងសម្ថភាពផ្ទាល់ខ្លួន បង្កើនទាំងចំណេះដឹង និងជំនាញ ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គម ក៏ដូចជាស្ថាប័ន
(សៀមរាប)៖ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអធិកាកិច្ច ហួត ហាក់ បានក្រើនរំលឹកដល់មន្ត្រីរាជការ ត្រូវពង្រឹងសម្ថភាពផ្ទាល់ខ្លួន បង្កើនទាំងចំណេះដឹង និងជំនាញ ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គម ក៏ដូចជាស្ថាប័នរដ្ឋ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់មន្ទីរខេត្តសៀមរាប ក៏ដូចជាការៀបចំសោភ័ណភាពបានស្អាត មានសណ្តាប់ធ្នាប់ និងមានរបៀបរៀបរយល្អ ចំណែកឯមន្ត្រី ក៏បានបំពេញការងារស្របតាមតួនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្តទៀតថា បេសកកម្មរបស់ក្រសួងដែលសម្រេចបាន ក្នុងរយៈពេល ៧២ថ្ងៃកន្លងមក ក្នុងអាណត្តិថ្មីទី៧ នេះ គឺបានបន្តថែរក្សាកេរ្តិ៍តំណែលពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តាមរយៈការផ្លាស់ប្តូរឈ្មោះក្រសួងបានដោយជោគជ័យ ក៏ដូចជាការទទួលបានអនុក្រិត្យស្ដីពីការអនុញាតឱយប្រើប្រាស់រូបសញ្ញា និងត្រាស្របតាមឈ្មោះក្រសួងអធិការកិច្ចថ្មីផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តី ថ្លែងបែបនេះ ខណៈពេលដែលឯកឧត្តម បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លី គឹមសី អនុរដ្ឋលេខាធិការ និងឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ និង មន្ត្រីរាជការចំណុះអគ្គនាយកដ្ឋានរដ្ឋបាលកិច្ចការទូទៅ នៃក្រសួងអធិការកិច្ច នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕
ដោយ ស៊ាន សុផាត