សិស្សប្រឡងបាក់ឌុបកុះករទៅពិនិត្យមើលបញ្ជីឈ្មោះ លេខតុ លេខបន្ទប់ ដើម្បីត្រៀមប្រឡងនៅថ្ងៃស្អែក

ភ្នំពេញ៖ខណៈសម័យប្រឡងនឹងចាប់ផ្តើមនៅថ្ងៃស្អែក ,នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នេះ បេក្ខជន ប្រឡ ងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)កុះករទៅពិនិត្យបញ្ជីឈ្មោះ លេខតុ លេខបន្ទប់ តារាងប្រព្រឹត្ត ទៅនៃវិញ្ញាសា និងប្លង់បន្ទប់ ព្រមទាំងអានបទប្បញ្ញត្តិប្រឡង ដែល ត្រូវបានបិទនៅតាមគ្រប់មណ្ឌលប្រឡងទូទាំង២៥រាជធានី-ខេត្ត ។

ជាមួយនឹងការបិទបញ្ជីឈ្មោះ លេខតុ លេខបន្ទប់ នៃការប្រឡងនេះដែរ ក្រសួងអប់រំ យុវជន និងកីឡានៅព្រឹកថ្ងៃទី៥ ខែ វិច្ឆិក បានអំពាវនាវ ដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានត្រឹមត្រូវ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

នៅក្នុងថ្ងៃពិនិត្យមើលបញ្ជី ឈ្មោះ លេខ តុ លេខ និងបន្ទប់ ដើម្បី ត្រៀមខ្លួនប្រឡងនៅថ្ងៃទី៦-៧ ខែ វិច្ឆិកាថ្ងៃស្អែកនេះដែរ គេសង្កេត ឃើញបេក្ខជនប្រឡងបាក់ឌុប ក្រៅពីបានទៅពិនិត្យមើល បញ្ជីឈ្មោះ ហើយក៏មានសិស្សមួយចំនួន មិនភ្លេចនាំគ្នាបន់ស្រន់ ទីកន្លែង សក្ការៈ នៅតាមមណ្ឌលប្រឡងរៀងៗខ្លួនទៀតផង។

ជំនឿនៃការបន់ស្រន់ មិនមែនមានតែឆ្នាំនេះទេ ពោលគឺមានច្រើនឆ្នាំបន្ត បន្ទាប់មកហើយ ដែលនេះស្ទើរតែក្លាយជារឿងធម្មតាសម្រាប់ សិស្ស ដល់ពេល ប្រឡងបាក់ឌុប។

គួរបញ្ជាក់ថា ដើម្បីទទួលបានព័ត៌មានពិតផ្លូវការ ស្ដីពីការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រសួងអប់រំបានឱ្យបេក្ខជនចូល ទៅកាន់តាមរយៈទំព័រហ្វេសប៊ុក និងឆាណែលតេលេក្រាមផ្លូវការ ក្រសួងអប់រំ យុវជន និងកីឡា តាមតំណភ្ជាប់ខាងក្រោម៖

  • ទំព័រហ្វេសប៊ុក៖ MoEYS Cambodia
  • ឆាណែលតេលេក្រាម៖ t.me/moeysnews៕ដោយ៖ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner