មកមើលតារាងប្រព្រឹត្តទៅនៃវិញ្ញាសា ប្រឡងបាក់ឌុប សម័យប្រឡង ៦-ខែវិច្ឆិកា
ភ្នំពេញ៖ នេះគឺជាតារាងនៃការប្រព្រឹត្តទៅនៃវិញ្ញាសា ប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុបសម័យប្រឡង ៦-ខែ វិច្ឆិកា ២០២៣ ដែលក្នុងនេះមានទាំងថ្នាក់វិទ្យាសាស្រ្តនិង ថ្នាក់វិទ្យាសាស្រ្ត សង្គម។
គួរបញ្ជាក់ថា ដំណើរការសំណេរ នៃការប្រឡងបាក់់ឌុបប្រព្រឹត្តទៅរយៈ ពេលពីរថ្ងៃ គឺថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា។ដំណើរការកំណែប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា។ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា។
ជាមួយគ្នាក្រសួងនឹងកំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡង នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៩ ខែវិច្ឆិកា សម្រាប់ខេត្តផ្សេងៗនៅ ទូទាំងប្រទេស”។
ដោយឡែកការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង០៦ វិច្ឆិកា ២០២៣មានបេក្ខជនចុះឈ្មោះ ប្រឡងសរុបចំនួន១៣៧.៤១២នាក់ (ស្រី៧៣.២៧៨នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤១.៣៧៩នាក់ (ស្រី២៤.៧៨៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦.០៣៣នាក់ (ស្រី៤៨.៤៨៩ នាក់)៕ដោយ៖ម៉ាដេប៉ូ

