យុទ្ធសាស្រ្ដបញ្ចកោណ អាណត្តិទី១នេះ គឺផ្តោតលើការពង្រឹងនូវការផ្ដល់សេវាលើវិស័យអប់រំ សុខាភិបាល កសិកម្ម ជាពិសេស សេវារដ្ឋបាលនៅមូលដ្ឋាន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មីនៃ ទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យុទ្ធសាស្រ្ដបញ្ចកោណ អាណត្តិទី១នេះ ផ្តោតលើការ ពង្រឹងនូវការផ្ដល់សេវាលើវិស័យអប់រំ សុខាភិបាល កសិកម្ម ជាពិសេស សេវារដ្ឋបាល នៅមូលដ្ឋាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា យុទ្ធសាស្រ្ដបញ្ចកោណ អាណត្តិទី១នេះ គឺផ្តោតលើការពង្រឹងនូវការផ្ដល់សេវាលើវិស័យអប់រំ សុខាភិបាល កសិកម្ម ជាពិសេស សេវារដ្ឋបាលនៅមូលដ្ឋាន។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងបែបនេះនាឱកាសអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
រាជរដ្ឋាភិបាល អាណត្តិថ្មី ធ្លាប់បានលើកនៅក្នុងវេទិកាសាធារណៈ គឺដំណាក់កាលនៃការពង្រឹង ជាជាងពង្រីក ហើយការពង្រឹងនេះ គឺពង្រឹងនូវសេវា និងលទ្ធផលផ្តោតទៅលើមូលដ្ឋាន ដែលរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយ អាទិភាពបន្ទាន់ ៦ចំណុច បូកជាមួយនឹងវិធានគន្លឹះ ៥ចំណុច បន្ថែមទៅ លើយុទ្ធសាស្រ្ដ គោលនយោបាយផ្សេងៗ ដែលយើងមាននៅក្នុងយុទ្ធសាស្រ្ដបញ្ចកោណ អាណត្តិទី ១នេះ គឺផ្តោតទៅលើការជំរុញ និងការពង្រឹងនូវការផ្ដល់សេវា ទៅលើវិស័យអប់រំ សុខាភិបាល កសិកម្ម ជាពិសេស សេវារដ្ឋបាល នៅមូលដ្ឋាន ៕