បេក្ខជនវ័យចាស់ជាងគេអ្នកស្រី ហែម ស៊ីណាត អាយុ ៥៨ឆ្នាំចូលមកប្រឡងបាក់ឌុបឡើងវិញ នៅមណ្ឌល អនុវិទ្យាល័យ ទឹកថ្លា ខេត្តបន្ទាយមានជ័យ

(ភ្នំពេញ)៖ ស្រ្តីវ័យចំណាស់ជាងគេដែលជាបេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)សម័យប្រឡង ០៦ វិច្ឆិកា ២០២៣គេឃើញបានចូលមកប្រឡងជាថ្មីម្តងទៀត។

ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថា៖អ្នកស្រីហែម ស៊ីណាត អាយុ ៥៨ឆ្នាំដែលមានវ័យចំណាស់ជាងគេត្រូវបានបង្ហាញការលើកទឹកចិត្ត និង ថាអ្នកស្រី កំពុងប្រឡងនៅមណ្ឌល អនុវិទ្យាល័យទឹកថ្លា ខេត្តបន្ទាយមានជ័យ ។

គួរបញ្ជាក់ថាអ្នកស្រី ហែម ស៊ីណាត គឺជា អ្នកគ្រូអក្ខរកម្ម សព្វថ្ងៃរស់ នៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ដែលជាបេក្ខនារីវ័យចំណាស់ជាងគេ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ កន្លងមក នាមណ្ឌលសាកលវិទ្យាល័យជាតិមានជ័យ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
បើទោះបីលទ្ធផលចេញមកធ្លាក់កាលពីឆ្នាំ២០២២កន្លងមកតែឆ្នាំនេះអ្នកស្រីមិនចុះចាញ់ទេគឺបានដាក់ពាក្យចូលប្រឡងជាថ្មីម្តងទៀត។អ្នកស្រីសង្ឃឹមថាឆ្នាំនេះមិនដូចឆ្នាំមុនព្រោះថាអ្នកស្រី បានមករៀនជាប់លាប់ដែរនៅថ្នាក់បំពេញវិជ្ជា។

គួរបញ្ជាក់ថាអ្នកស្រី ហែម ស៊ីណាត រៀនបានជាប់ឌីប្លូមនៅស្រុកកំណើតនៅខេត្តកំពត ហើយចំណាកស្រុកទៅរស់នៅភូមិពាក់ស្បែកស្រុករតនមណ្ឌលខេត្តបាត់ដំបងកាលពីឆ្នាំ១៩៨៥ ហើយបន្តទៅរស់នៅភូមិ ថ្មរមៀលខាងកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ នាឆ្នាំ២០០៨ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner