លោក ហ្សេលេនស្គី មិនជឿថា លោក ត្រាំ អាចនាំសន្តិភាពដល់អ៊ុយក្រែន ត្រឹមប្រើពេល ២៤ម៉ោងឡើយ

កៀវ៖ មេដឹកនាំអ៊ុយក្រែននិយាយថា ខ្លួនជឿថា បេក្ខជនមកពីគណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិក គឺលោក ដូណាល់ ត្រាំ នឹងមិនអាចនាំយកសន្តិភាពជូនដល់អ៊ុយក្រែនបានទេ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC News នៅថ្ងៃអាទិត្យសប្តាហ៍មុនថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ លោកនឹងអាចគ្រប់គ្រង ឬបញ្ចប់សង្គ្រាមបាន ដូច្នេះលោកចង់អញ្ជើញគាត់មកបំពេញទស្សនកិច្ចនៅអ៊ុយក្រែន។

លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា ប្រសិនបើគាត់អាចមកកាន់អ៊ុយក្រែន… ខ្ញុំត្រូវការពេល ២៤នាទី តែ ២៤នាទីប៉ុណ្ណោះ ដើម្បីពន្យល់ទៅកាន់លោកប្រធានាធិបតី ត្រាំ ថា គាត់មិនអាចគ្រប់គ្រងសង្គ្រាមនេះបានទេ ហើយក៏មិនអាចនាំមកនូវសន្តិភាពបានដែរ ដោយសារតែប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន។

ការអត្ថាធិប្បាយបែបនេះរបស់លោក ហ្សេលេនស្គី ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានសន្យាម្តងហើយម្តងទៀតថា ប្រសិនបើជាប់ឆ្នោតនៅឆ្នាំ២០២៤ លោកនឹងធ្វើឱ្យកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនដំណើរការក្នុងរយៈពេល ២៤ម៉ោង ប៉ុន្តែលោកមិនបានបញ្ជាក់លំអិតទេ។

ជាងនេះទៅទៀត ស្របពេលដែលលោក បៃដិន ប្តេជ្ញាថា នឹងបញ្ជូនជំនួយយោធាទៅឱ្យអ៊ុយក្រែននោះ លោក ត្រាំ ក៏បានព្រមានដែរថា គោលនយោបាយបែបនេះ ប្រថុយនឹងការអូសទាញសហរដ្ឋអាមេរិកចូលទៅក្នុង “សង្រ្គាមលោកលើកទីបី” ជាមួយរុស្ស៊ីដែលមានអាវុធនុយក្លេអ៊ែរ។

យោងតាមតួលេខថ្មីបំផុតរបស់រុស្ស៊ីបានឱ្យដឹងថា អ៊ុយក្រែនបានបាត់បង់កងទ័ពជាង ៩០,០០០នាក់ ចាប់តាំងពីដើមខែមិថុនា ដោយសារការប៉ុនប៉ងឥតប្រយោជន៍ ដើម្បីវាយដណ្តើមពីកណ្តប់ដៃរុស្ស៊ី នូវតំបន់ ហ្សាប៉ូរីសហ្ស៊ីយ៉ា និងដូណេត៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner