ក្រុមហ៊ុនផលិតផ្ទាំងសូឡាចិន Trina Solar វិនិយោគ ៤២០លានដុល្លារលើគម្រោងផ្ទាំងសូឡានៅវៀតណាម

ហាណូយ៖ ក្រុមហ៊ុនផលិតផ្ទាំងសូឡាចិនដែលមានឈ្មោះថា Trina Solar គ្រោងនឹងវិនិយោគនូវទឹកប្រាក់ចំនួន ៤២០លានដុល្លារបន្ថែមទៅលើគម្រោងផ្ទាំងសូឡានៅខេត្ត Thai Nguyen ភាគខាងជើងនៃប្រទេសវៀតណាម។

ក្រុមហ៊ុនយក្សចិនមួយនេះ បានវិនិយោគលើគម្រោងផលិតផ្ទាំងសូឡានេះ ចំនួន ៤០០លានដុល្លាររួចមកហើយ ដែលនេះបានធ្វើឱ្យទំហំវិនិយោគកើនដល់ ៩០០លានដុល្លារ បើសរុបទាំងទឹកប្រាក់វិនិយោគបន្ថែមនេះ។ ប្រធានក្រុមប្រឹក្សានៃក្រុមហ៊ុន Trina លោក Gao Jifan បានលើកឡើងថា លោករំពឹងថា គម្រោងនេះនឹងទទួលបានការគាំទ្រពីសំណាក់មន្ដ្រីក្នុងតំបន់ ក្នុងការធ្វើការស្រាវជ្រាវ និងការវិនិយោគក្នុងតំបន់។

ក្រុមហ៊ុនចិន Trina នេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៧ និងជាក្រុមហ៊ុនដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនផលិតផ្ទាំងសូឡានៅក្នុងប្រទេសវៀតណាម។ គេឃើញមានគម្រោងផ្ទាំងសូឡាចំនួន២ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុននេះ ដោយស្ថិតនៅខេត្ត Thai Nguyen ក្នុងចម្ងាយប្រមាណ ៨២គីឡូម៉ែត្រពីរដ្ឋធានីហាណូយ។ គួររម្លឹកថា ចិន និងហុងកុងជាវិនិយោគិនដ៏ធំបំផុតរបស់វៀតណាម ក្នុងរយៈពេល ១០ខែនៃឆ្នាំ២០២៣នេះ៕

ប្រភព៖ CNA ប្រែសម្រួលដោយ៖ សាន ស្រីលក្ខណ៍

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner