មនុស្សប្រមាណ ១១៣,០០០នាក់ត្រូវភៀសខ្លួន ដោយសារគ្រោះទឹកជំនន់នៅសូម៉ាលី

ម៉ូហ្គាឌីស្យូ៖ ភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានគ្រោះទឹកជំនន់នៅតំបន់ជាច្រើនក្នុងប្រទេសសូម៉ាលី។ គ្រោះទឹកជំនន់នេះបានធ្វើឱ្យមនុស្ស ១០នាក់បាត់បង់ជីវិត និងជំរុញឱ្យប្រជាជនប្រមាណ ១១៣,០០០នាក់ទៀតភៀសខ្លួនចេញលំនៅឋានរបស់ខ្លួន។

រដ្ឋាភិបាលសូម៉ាលីបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន។ គ្រោះទឹកជំនន់ដ៏ធំនេះ បានកើតឡើងក្រោយរយៈពេល ១ឆ្នាំដែលប្រទេសសូម៉ាលី ទើបតែទទួលរងគ្រោះដោយគ្រោះរាំងស្ងួត ដែលសម្លាប់មនុស្សប្រមាណ ៤៣,០០០នាក់។ យោងតាមការរាយការណ៍របស់មន្ដ្រីសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ ប្រជាជនប្រមាណ ៧០៦,១០០នាក់ត្រូវរងផលប៉ះពាល់ ខណៈប្រជាជនប្រមាណ ៥៣៦,៦០៨នាក់ ដែលរស់នៅក្នុងទីក្រុងនានានៃរដ្ឋ Southwest និង Jubbaland រងផលប៉ះពាល់ធ្ងន់ជាងគេ។

គួរបញ្ជាក់ថា នៅដើមឆ្នាំ២០២៣នេះ គ្រោះទឹកជំនន់បានធ្វើឱ្យប្រជាជនជាង ៥០០,០០០នាក់ចាកចេញពីភាគកណ្ដាលនៃសូម៉ាលី និងធ្វើឱ្យក្រុង Beledweyne លិចផងដែរ។ បញ្ហាប្រែប្រួលអាកាសធាតុ ដែលជះឥទ្ធិពលដល់ប្រទេសក្រីក្រ កំពុងក្លាយជាកត្តាជំរុញជាចម្បងក្នុងបញ្ហាមនុស្សធម៌បច្ចុប្បន្ន៕ ប្រភព៖ Africa News ប្រែសម្រួលដោយ៖ សាន ស្រីលក្ខណ៍

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner