អ្នកវិភាគសង្គម និងប្រធានសហជីព គាំទ្រការដាក់ចេញយុទ្ធនាការប្រឡងប្រណាំង សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ

(ភ្នំពេញ)៖ អ្នកវិភាគសង្គម លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា ការចាប់ផ្តើមយុទ្ធនាការប្រឡងប្រណាំង “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ចាប់ពីឆ្នាំ២០២៤ គឺជារឿងល្អដែលអាចឲ្យយើងធ្វើបណ្តើកែលម្អ បណ្តើ ដើម្បីទទួលបាននូវ ភាព សុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈសម្រាប់ទាំងភាគីនិយោជក និងភាគីនិយោជិត ។

លោកបណ្ឌិត យង់ ពៅ យល់ឃើញថា ការបណ្តុះបណ្តាលជំនាញបន្ថែមដល់កម្មករនិយោជិតឲ្យចំទៅ នឹងការងា រដែលពួកគេ កំពុង ធ្វើ ស្រាប់ គឺជារឿងចាំបាច់ដែលវាជាផ្នែកមួយនៃការធ្វើ ឲ្យប្រសើរឡើង នូវលក្ខខណ្ឌការងារ និ ង ទំនាក់ ទំនង វិជ្ជា ជីវៈ។ លោកពន្យល់ថា ការបណ្តុះបណ្តាលជំនាញបន្ថែមឲ្យចំដល់កម្មករនិយោជិតនេះ មិន សំដៅ តែ សម្រាប់វិស័យ កាត់ដេរ ទេ ប៉ុន្តែសម្រាប់រោងចក្រសហគ្រាសគ្រប់វិស័យ ។

ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន នាពេល ថ្មីនេះដែរ ថា ការអនុវត្តការងារជាក់ស្តែងគឺមិនអាចមានភាពរលូនគ្រប់ពេលវេលានោះទេ ប៉ុន្តែលោក មើល ឃើញ ថា ទំនាក់ ទំនង ការងារ រវាងភាគីនិយោជក និងកម្មករនិយោជិត នាពេលបច្ចុប្បន្នមានភាពយោគយល់គ្នា និងមានភាព សុខដុម ជាមួយគ្នាកាន់តែល្អប្រសើ ។ លោកឡើកឡើងថា ភាគីនិយោជកបានសម្រួល លក្ខខណ្ឌការងារ កាន់តែ ប្រសើរ ជាង មុន ដល់កម្មករនិយោជិត ដូចជាការអនុញ្ញាតឲ្យកម្មករ និយោជិតដែលមានពិការភាព និងស្ត្រីមានផ្ទៃពោះ អាចចូល ធ្វើការ រឺចេញធ្វើការយឺតជាង កម្មករនិយោជិត ធម្មតាពី១៥នាទី ទៅ២០នាទីជាដើម។ ទោះជាយ៉ាងណា លោកស្នើដល់ ភាគី និយោជកបន្តការយកចិត្តទុកដាក់បន្ថែម ដល់កម្មករ និយោជិត និងមានភាពយោគយល់ គ្នាក្នុងការដោះស្រាយ បញ្ហា នៅក្នុងរោងចក្រសហគ្រាស។

ចំពោះប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ស៊ីខៅឌូ (CCAWDU) លោក គង់ អាទិត្យ យល់ ឃើញ ថា កម្មវិធីប្រឡងប្រណាំងពានរង្វាន់ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” គឺជាការបង្កើតសន្តិភាព ក្នុង វិស័យ ឧស្សាហកម្មដែលត្រូវមានភាគីនិយោជក ភាគីនិយោជិត និងភាគីរាជរដ្ឋាភិបាលចូលរួម។ លោកចង់ ឲ្យភាគី ទាំងអស់ ចូលរួមស្តាប់យោបល់គ្នា និងត្រូវមានសម្លេងសំណូមពរពិតរបស់ភាគីនិយោជិត ដោយសារនៅពេល ដែលយើង អាចដឹងព័ត៌មានពិត រឺបញ្ហាមុនពេលសកម្មភាពកើតឡើង គឺយើងនឹងអាចគ្រប់គ្រងស្ថានការណ៍បាន។

គួរបញ្ជាក់ថា កម្មវិធីប្រឡងប្រណាំងពានរង្វាន់ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” គឺជាការងារ អាទិភាពមួយ ក្នុង ចំណោមការងារអាទិភាពចំនួន៦ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យ ក្រសួងការ ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តចំពោះមុខ ក្នុង ឆ្នាំ២០២៣។

នៅ ក្នុង ពិធីជួប សំណេះសំណាលជាមួយកម្មករនិយោជិតនៃរោងចក្រសហគ្រាសក្នុងខេត្តកណ្តាល កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា កម្មវិធីប្រឡងប្រណាំងពានរង្វាន់ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ដែលនឹងចាប់ផ្តើមធ្វើនៅឆ្នាំ២០២៤ នឹងធ្វើឲ្យ និយោជក និងកម្មករ និយោជិតកាន់តែមានភាពសុខដុមរមនាក្នុងភាពជាដៃគូ និងជាមូលធនដែលគាំទ្រគ្នាទៅវិញ ទៅមក ដែល ជម្រុញ ដល់ ភាព រីកចម្រើន របស់រោងចក្រសហគ្រាស និងផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានបង្កើតក្រុមការងារដើម្បីរៀបចំយន្តការវាយតម្លៃនិងកំណត់ លក្ខណវិនិច្ឆ័យ “សហគ្រាសមួយ ជា សហគមន៍ សុខសាន្តមួយ” ដោយក្រសួងកំពុងពិគ្រោះយោបល់ និងសហការជាមួយ ដៃគូសង្គម សំដៅឈានទៅការដាក់ចេញយុទ្ធនាការប្រឡងប្រណាំងចាប់ពីឆ្នាំ២០២៤។ កម្មវិធីនេះ នឹងជួយ ពង្រឹង ដល់អធិការកិច្ចការងារ និងពង្រីកវិសាល ភាព ក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលជាយន្តការត្រីភាគី ក្នុងការ ដោះ ស្រាយ វិវាទការងារនៅកម្ពុជា ក៏ដូចជាការពង្រឹង កិច្ច សហ ប្រតិបត្តិការ និងប្រសិទ្ធភាពនៃគម្រោងរោងចក្រ កាន់តែ ប្រសើរ នៅ កម្ពុជារបស់អង្គការ ILO ផងដែរ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner